(ភ្នំពេញ)៖ ក្រុមជក់គ្រឿងញៀន យ៉ាងអនាធិបតេយ្យចំនួន១១នាក់ នៅប្លុកតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលបង្កឲ្យ ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់នោះមានការភ័យខ្លាចនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិចុះទៅបង្ក្រាប និងចាប់ខ្លួននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការចាប់ខ្លួនក្រុមជក់គ្រឿងញៀនទាំងនេះ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន លុះនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ដឹកនាំចុះបង្រ្កាបក្រុមក្មេងស្ទាវ ទាំងអស់នោះជាក់ស្ដែងតែម្តង ។

លោក កុល ខាន់ណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានឲ្យដឹងថា ក្រោយពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា ភូមិ៦-៧-ក្នុងផ្សារ សូរិយាម៉ល និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថា មានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់ តែងតែនាំគ្នាមក ពពាក់ពពូននិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃខាងលើនេះលោកបានដឹកនាំ កម្លាំងផ្ទាល់ចុះបង្រ្កាប ទីតាំងខាងលើនេះជាក់ស្តែង ជាលទ្ធផលឃាត់ខ្លួនជាសង្ស័យប្រុសស្រីបាន១១នាក់ ក្នុងនោះស្រី៥នាក់រួមទាំងឧបករណ៍សម្រាប់ជក់ មួយចំនួនផងដែរ ។

ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដឹកបញ្ចូនទៅសាលាខណ្ឌដូនពេញដើម្បីបញ្ចូនបន្ត ទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី