ថៃ ៖ នាង Pooklook Fonthip ត្រូវប្រភពផ្លូវការមួយរបស់ប្រទេសថៃបានរាយការណ៍ថា នាងបានចាកចេញពីទ្រនំចាស់គឺស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ បន្ទាប់ពីធ្វើការនៅទីនោះអស់រយៈពេល ៨ ឆ្នាំ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីចាកចេញទៅ តារាថៃរូបនេះបានចុះកុងត្រាជាមួយនិងស្ថានីយ៍ PPTV ជំនួស ។ ចំពោះរឿងភាគថ្មីរបស់នាងនឹងចាក់បញ្ចាំងពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខនេះ ។

តារាស្រីវ័យ ២៨ ឆ្នាំរូបនេះនៅមិនទាន់ចេញមុខបកស្រាយអំពីរឿងនេះនៅឡើយទេ ។ គួរបញ្ជាក់ឲ្យដឹងថា នាង Pooklook Fonthip គឺជាអតីតបវរកញ្ញាឯកឆ្នាំ ២០១០ ហើយបានក្លាយជាតារាសម្តែងបន្ទាប់ពីបំពេញទៅតាមលក្ខខណ្ឌដែលបានដាក់ឲ្យ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate