ភ្នំពេញ៖ តារាសម្តែង និងជាអ្នកំប្លែងពហុជំនាញ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះ កំពុងជួបបញ្ហាក្នុងគ្រួសារ ដោយសារ តែលោកឪពុក ជាទីស្រលាញ់របស់នាង បានធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត ដែល ធ្វើឲ្យនាងនិងក្រុមគ្រួសារ កំពុងតែពិបាកចិត្តយ៉ាងខ្លាំង។

មុននេះបន្តិច គេឃើញាតារាសម្តែង ក្រកូលខាត់ អ្នកនាង ខាត់ សុឃីម និង លោក ខាត់ ចំរើន អ្នកទាំងពីរ បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ដោយទឹកមុខស្រពាប់ស្រពោន ព្រោះលោកឪពុករបស់នាង ដែលមានវ័យចំណាស់ហើយ នោះ បានធ្លាក់ខ្លួនឈឺធ្ងន់។ ប៉ុន្តែបន្ទាប់ពីបាន បញ្ជូនទៅដល់មន្ទីពេទ្យ ធ្វើការព្យាបាល មកដល់ពេលនេះ អាការជំងឺ របស់ ឪពុកនាង បានធូស្រាលបន្តិចវិញ។ នេះបើតាមការឲ្យដឹង ពីអ្នកនាង ខាត់ សុឃីម ។

ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម ក៏បានសម្តែងក្តីរំភើបផងដែរ ខណៈដែលមហាជនអ្នកគាំទ្រ ជាច្រើនបានចូលរួមបង្ហាញ ពីក្តីព្រួយបារម្ភ និងបានសួរសុខទុក្ខ នៅពេលដឹងពីដំណឹងថា លោកឪពុកជាទីស្រលាញ់របស់នាង ធ្លាក់ខ្លួនឈឺត្រូវព្យាបាល នៅមន្ទីរពេទ្យ។

«ពុកខ្ញុំបានធូបន្តិចហើយ មហាមិត្ត អគុណចំការសួរសុខទុក្ខ ពីសំណាក់បងប្អូនទាំងអស់គ្នា រាប់ម៉ឺននាក់ អរគុណលោក គ្រូពេទ្យមន្ទីពេទ្យកាល់ម៉ែត អគុណដល់លោកអ៊ុ វិតាមីនសេ អរគុណដល់អ្នកម្តាយ ជាទីស្រលាញ់ អរគុណប្អូនសំលាញ់ បងអគុណប្តីសំលាញ់ ដែលអ្នកជាកម្លាំងចិត្ត ជូនដល់ ឪពុកសំលាញ់ មានកម្លាំងតស៊ូរស់បន្តទៀត ធូចិត្តបន្តិចហើយ..»។ នេះជាការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ដែលបានថ្លែងអំណរគុណ ដល់មិតភក្តិ និងអ្នកគាំទ្រ ដែលបានរម្ភសួរសុខទុក្ខឪពុកនាង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល