CamNews

ទាករករាប់សិបនាក់ កើតមកស្លាប់ដោយសារតែ.......

ប្រទេសឥណ្ឌា៖ ប៉ូលីសឥណ្ឌា កំពុងតែធ្វើការស៊ើបអង្កេតពីការស្លាប់របស់ទារកទើបនឹងកើត រាប់សិបនាក់នៅមន្ទីរពេទ្យ Farrukhabad ខេត្ត Uttar Pradesh ។

ទារកប្រមាណ ៤១ នាក់បានស្លាប់ នៅមន្ទីរពេទ្យ Ram Manohar Lohia ក្នុងរយៈពេលត្រឹមតែមួយខែ ដែលក្នុងនោះ មានទារកយ៉ាងហោចណាស់ ៣០ នាក់ ដែលត្រូវបានគេនិយាយថា បានស្លាប់ដោយសារតែ"ថប់ដង្ហើមអំឡុងពេលសម្រាល" ។ ការស្លាប់នេះ បណ្តាលមកកម្រិតអុកស៊ីសែនមិនគ្រប់គ្រាន់ ក្នុងអំឡុងពេលសម្រាលកូន។

នៅក្នុងខែសីហា នៅក្នុងរដ្ឋជាមួយគ្នានេះ ទារកយ៉ាងហោចណាស់ ១៦០ នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ Gorakhpur ។  ទារក ដែលបានស្លាប់មួយចំនួននៅទីនោះ ក៏ត្រូវបានរងការចោទប្រកាន់ថា បានស្លាប់ដោយសារការខ្វះអុកស៊ីសែនដែរ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបដិសេធថា បញ្ហានេះមិនមែនជាករណី ដែលកើតឡើង នៅក្នុងមន្ទីរពេទ្យនេះទេ។

នៅក្នុងការស៊ើបអង្កេតថ្មីៗនេះ របាយការណ៍របស់រដ្ឋាភិបាល បានដាក់ការស្ដីបន្ទោសលើបុគ្គលិកពេទ្យចំនួន ៣០ នាក់ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។

កាសែត Press Trust of India បានរាយការណ៍ថា ទារក ៣០ នាក់នោះ បានស្លាប់ដោយសារការខ្វះអុកស៊ីសែន នៅក្នុងមន្ទីរពេទ្យ Ram Manohar Lohia ។ ទីភ្នាក់ងារព័ត៌មាននេះ បានឱ្យដឹងថាទារក ១៩ នាក់ផ្សេងទៀត ដែលមិនអាចមានជីវិតរស់នៅបាន ក្នុងអំឡុងពេលសម្រាលកូន មិនមែនជាផ្នែកនៃរបាយការណ៍របស់រដ្ឋាភិបាល នោះទេ។ មណរភាពទារកទាំង ៤៩​ នាក់នេះ បានកើតឡើង នៅចន្លោះថ្ងៃទី ២១ ខែកក្កដា និងថ្ងៃទី ២០ ខែសីហា។

ប៉ូលីសបាននិយាយថា នៅក្នុងករណីទារកស្លាប់នៅក្នុងមន្ទីរពេទ្យ Farrukhabad ខាងមន្ទីរពេទ្យនេះ "មិនបានបញ្ចូលបំពង់អុកស៊ីសែន ទៅបំពង់ខ្យល់របស់ទារកនោះទេ បន្ទាប់ពីសម្រាលរូច"។

តំបន់នេះ គឺជាប្រទេសក្រីក្របំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ហើយបានជាប់កំណត់ត្រារឿងកុមារស្លាប់រាប់រយនាក់ដោយសារជំងឺជាច្រើនប្រភេទរួមទាំង ជំងឺរលាកខួរក្បាលជារៀងរាល់ឆ្នាំផងទៅទៀត។

ជំងឺរលាកខួរក្បាល ដែលមានជាទូទៅនៅក្នុងទីក្រុង Gorakhpur គឺជាការរលាក ដែលគំរាមកំហែងដល់អាយុជីវិត នៅក្នុងខួរក្បាល។ កុមារតូចៗ និងមនុស្សចាស់ ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការរលាកនេះ ហើយវាមានមូលហេតុបង្កជាច្រើនរួមទាំង ការបង្ករោគដោយបាក់តេរី ឬវីរុសផងដែរ៕

ប្រែសម្រួលដោយ៖ សារ៉ាត

ប្រភព៖ BBC