ភ្នំពេញ៖ រឿងរ៉ាវសោះ អង្គើយដាក់គ្នា របស់ស្រីស្អាតសាច់សខ្ចី គង់ វង្សយ៉ាទី និងស្រីស្រស់ស្រអែម គង់ វិច្ចិកា នៅពេលនេះ មិនទាន់មានការបកស្រាយ ពីសាមីខ្លួនទាំងពីរឡើយ ប៉ុន្តែរឿងរ៉ាវនេះ កំពុងតែរាលដាល ដល់តារាសម្ដែងល្បី ២ដួងទៀតហើយ ដែលគេដឹងថាជា សារាយ សក្ខណា និង នី មុនីនាថ ក៏កំពុងតែបាត់បង់មិត្តភាព ក្នុងការងារសិល្បៈ របស់អ្នកទាំងពីរដែរ។

គេនៅចាំបានថា កាលពីមិនទាន់រៀបការប្ដី ទៅរស់នៅអាមេរិក សារាយ សក្ខណា និង នី មុនីនាថ ជាមិត្តស្លាប់រស់នឹងគ្នា ក្នុងអាជីពសិល្បៈ មានអ្វីក៏ចែកគ្នា ទៅណាមកណា ជាមួយគ្នា សូម្បីតែម្ដាយរបស់តារាទាំងពីរ ក៏ស្រឡាញ់គ្នា ដូចបងប្អូនបង្កើត តែងតែហៅតារាទាំងពីរថា កូនៗពេញមាត់ ។ ប៉ុន្តែការវិលត្រឡប់ មកកើបលុយ ពីសិល្បៈ របស់ សារាយ សក្ខណា លើកនេះហាក់ មិនសិ្នទ្ធស្នាល ជាមួយ នី មុនីនាថ ដូចមុនឡើយ ពោលគឺពួកគេ នៅម្ខាងម្នាក់ ។

ប្រភពដ៏កក់ក្ដៅ និងកៀកកិតបំផុត ជាមួយតារាសម្ដែងល្បីនេះ បាននិយាយថា មិត្តភាពរបស់ពួកគេ បានបែកបាក់ខ្ចាត់ខ្ចាយអស់ហើយ ពួកមិនរវីរវល់ជាមួយគ្នាទៀតឡើយ សក់អ្នកណា ក្បាលអ្នកហ្នឹង.! អ្នកណាធ្វើអ្វី ក៏ធ្វើទៅ មិនពាក់ព័ន្ធគ្នាឡើយ ។

ប្រភពដដែល បាននិយាយថា ដើមហេតុនៃការប្រេះឆា ចំណងមិត្តភាពរាប់ឆ្នាំនេះ បណ្ដាលមកពី នី មុនីនាថ កាន់ជើង(លំអៀងទៅខាង) គង់ វង្សយ៉ាទី ព្រោះអ្នកទាំងពីរ ធ្លាប់យល់ទុក្ខធុរៈគ្នា ម្យ៉ាងនាងធ្លាប់ថតរឿងភាគ ជាមួយគ្នា គឺ រឿង នាងឈូកស ដែលជារឿងដំបូង បើកឆាកការសម្ដែង គង់ វង្សយ៉ាទី ក្រោយមកនាងទាំងពីរ ក៏សិ្នទ្ធស្នាលគ្នា ទៅណាមកណាជាមួយគ្នារហូត សូម្បីមង្គលការតារានានា ក៏ទៅទាំងគ្រួសារទាំងពីរតែម្ដង ។
ចំណែកឯ សារាយ សក្ខណា វិញ កាន់ជើង (លំអៀងទៅខាង) គង់ វិច្ឆិកា ជាតារាសម្ដែងថ្មី តែនាងជាតារាមានអត្តចរិក ល្អសុភាព រាបសារ រម្យទម និងគោពរសិល្បករ រៀមច្បង នឹងយល់ទុក្ខធុរៈដូចគ្នា ។

ក្រោយមក តារាសម្ដែង នី មុនីនាថ និង សារាយ សក្ខណា ក៏លែងដើរចូលគ្នាតែម្ដង ព្រោះកាន់ជើងម្ខាងៗរៀងៗគ្នា ហើយកាលពីប៉ុន្មានថ្ងៃមុន ពួកនាងបានប្រកែកគ្នា តឹងសរសៃកដាក់គ្នា ព្រោះតែរឿងរ៉ាវកាន់ជើងម្ខាងៗ មិត្តភាពពួកនាងក៏លែងមានទៀតដែរ ។ សូម្បីកម្មវិធីមង្គល របស់អ្នកសិល្បៈ ក៏លែងដើរមកជាមួយគ្នា ម្នាក់មកមុន ម្នាក់មកក្រោយ ។ តារាសម្ដែងទាំងពីរដួងនេះ មិនទាន់អាចបំភ្លឺបាន ដោយសារម្នាក់ៗ រវល់ថតកុនតាមខេត្ត មិនអាចសុំការបំភ្លឺ បានទេនៅពេលនេះ ៕

ផ្ដល់សិទ្ធិដោយ ៖ looking today