CamNews

IBM សាងសង់ប្រព័ន្ធរក្សាទុកទិន្នន័យធំបំផុតមិនធ្លាប់មាន



នេះអាចចាត់ទុកថាជាឯកត្តកម្មថ្មីមួយដែលមិនធ្លាប់មាននៅក្នុងពិភពបច្ចេកវិទ្យារបស់ IBM
និងពិភពលោកដោយសារតែក្រុមហ៊ុននេះបានសាងសង់នូវប្រព័ន្ធរក្សាផ្ទុកទិន្នន័យធំបំផុត
មិនធ្លាប់មាន ដែលមានទំហំរហូតដល់ ១២០ petabyte​ (ស្មើនឹង ១២០លាន gigabyte) ។

ឧបករណ៍សំរាប់រក្សាទុកទិន្នន័យនេះត្រូវបានបង្កើតឡើងពី Hard Disk (Hard Disk Destop
ធម្មតា)ចំនួន ២០ម៉ឺន Hard Disk ដែលត្រូវបានបំពាក់នៅក្នុងបន្ទប់ពិសោធន៍ Almaden
របស់ IBM ក្នុងរដ្ឋ California​ សហរដ្ឋអាមេរិក ។

តាម Technology Review បានអោយដឹងថាប្រព័ន្ធនេះអាចមានសមត្ថភាពរក្សាទុកបានរហូត
ដល់ ១០០០ ពាន់លានឯកសារ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយនូវរាល់
បញ្ហាលំបាកស្មុគស្មាញជាច្រើន ។

ដើម្បីគ្រប់គ្រងនូវប្រព័ន្ធរក្សាទិន្នន័យដ៏ធំមួយនេះបាន បណ្តាវិស្វករអ្នកជំនាញរបស់ IBM
បានសិក្សាស្រាវជា្រវយ៉ាងល្អិតល្អន់លើបច្ចេកទេស Hardware និង Software ដើម្បីអោយ
វាមានដំណើរការល្អស្របគា្នជាមួយគ្នា ។ បណ្តា Hard Disk ទាំងអស់ត្រូវបានបំពាក់នៅក្នុង
មជ្ឈមណ្ឌលឯកសារដ៏លេចធ្លោមួយ ។ និងក្រៅពីមជ្ឈមណ្ឌលឯកសារនេះក៏មានជើងទម្រ
(rack)​ ដ៏ធំទូលាយនិងត្រូវបានធ្វើអោយត្រជាក់ដោយទឹកផងដែរ ៕
(ពី PCWorld)
រដ្ឋា