គ្រាន់តែស្តាប់ចំណងជើងប្រិយមិត្តអ្នកអានប្រហែលជាឆ្ងល់ណាស់ហើយមែនទេ!! មិនថានៅទីណាទេ គឺប្រាកដជាមានកន្លែងព្រឺរព្រួច ចងអាឃាតហើយមែនទេ? មិនខុសគ្នាទេនៅទីក្រុងបាកកកសំបូរកន្លែងបែបនេះណាស់។ អ្នកដឹកនាំរឿងម្នាក់នៅប្រទេសថៃ បានសំរេចចិត្តធ្វើខ្សែភាពយន្តលក្ខណៈរន្ធត់ព្រឺរព្រួច ដោយផ្អែកទៅលើកន្លែងពិតប្រាកដដល់ទៅ ១៣ ផ្សេងៗគ្នា។ មានទាំងសាលារៀន ផ្ទះចាស់ ឃ្លាំងដែលគេបោះបង់ចោល និងកន្លែងផ្សេងទៀតដែលអ្នកសំដែងនិងក្រុមការងារ បានប្រាប់ថាពួកគេបានជួបប្រទះនឹងហេតុការណ៍ចំលែកដល់ថ្នាក់ធ្វើអោយពួកគេព្រឺរក្បាលលែងចង់បន្តការថតខ្សែភាពយន្តមួយនេះ។ រឿងនេះមានចំណងជើងថា “Bangkok 13 City Of The Dead” ដែលមានចំណងជើងខ្មែរថា “បាងកក១៣ ទីក្រុងមនុស្សស្លាប់” គឺនិយាយពីមនុស្សស្រីម្នាក់ឈ្មោះ “ភឿ” នាងមានញាណពិសេសដែលអាចទាក់ទងជាមួយខ្មោចបាន។ កំឡុងពេលដែលនាងស្វែករកការងារ សិស្សច្បងរបស់នាងដែលធ្លាប់រៀននៅសាលាជាមួយគ្នាបានអោយនាងធ្វើការជាជំនួយការនៅក្នុង កម្មវិធីទូរទស្សន៍មួយ។ ដោយនាងមានសមត្ថភាពពិសេសនេះហើយទើបធ្វើអោយនាងបានជួបជាមួយព្រលឹងដែលនៅកន្លែងថតនោះ។ ម្តងហើយម្តងទៀតទើបធ្វើអោយអ្នកដឹកនាំកម្មវិធីជឿលើនាង ព្រមទាំងបង្ខំអោយនាងថតកម្មវិធីនោះទៀតផង។ គួរបញ្ជាក់ផងដែរថា “Bangkok 13 City Of The Dead” ឬ “បាងកក១៣ ទីក្រុងមនុស្សស្លាប់” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបនៅក្នុងប្រទេសកម្ពុជាយើងចាប់ពីថ្ងៃទី ១៣ សីហាតទៅហើយ។ បើចង់ដឹងច្បាស់កុំភ្លេចទៅទស្សនាទាំងអស់គ្នា។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។

អត្ថបទដោយ៖ Moon Kim