CamNews

សំណើច រឿង៖ ព្រោះគេនោះសរសេរអក្សរខ្វៀកពេក

ក្នុងថ្នាក់រៀនមួយ ខណៈដែល​ការប្រលងឆមាស​កំពុង​ដំណើរការ​ទៅ​សិស្ស​ទាំងឡាយ​នាំគ្នា​ធ្វើ​
យ៉ាង​ស្ងៀមស្ងាត់។ តែ​ពេលនោះ​ លោកគ្រូ​ក៏សង្កេត​ឃើញ​សិស្ស​ម្នាក់ លួចមើលគេ​ជិតខាង​ជា
ញយៗ ទើប​និយាយដាស់តឿន៖

លោកគ្រូ៖ នែប្អូន! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពន្ទុណា៎ !
សិស្ស៖ បាទលោកគ្រូ! ខ្ញុំសុំទោស! ការពិតខ្ញុំក៏មិនចង់ មើលគេច្រើនដងដែរ   តែការដែលខ្ញុំ
ត្រូវលួចមើលគេច្រើនដងនោះ ក៏ព្រោះគេនោះសរសេរអក្សរខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់
ណា៎ លោកគ្រូ... ។
លោកគ្រូៈ អុញ!!!???

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke