CamNews

ប្លែក​ទៀត​ហើយ ! អាង​ងូត​ទឹក​​បំពេញ​ដោយ​ទឹកកក និង​ទឹក​កូ​កា​កូឡា​ជាង​​១​​ពាន់​ដប (Video Inside)

(អាមេ​រិក)៖ ពិតជាប្លែកមែន ដែលបុរសម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់ទឹកក្រូចកូកាកូឡា ប្រមាណជាងមួយពាន់ដប ចាក់បំពេញចូលក្នុងអាង ហែលទឹកមួយ មុនពេលដែលមិត្តរបស់គាត់ លោតចូលលេង។

Taras Maksimuk ដែលត្រូវបានគេស្គាល់ថា TechRax បានចាក់កូកាកូឡា សូដា ព្រមទាំងជាតិមេនថូស និងទឹកកកចូល ក្នុងអាងហែលទឹកផងដែរ ដោយគាត់និយាយថា វានឹងធ្វើឲ្យទឹកមានភាពត្រជា​ក់ ទោះបីងូតក្រោមកំដៅថ្ងៃ ច្រើនម៉ោងក៏មិនក្តៅខ្លាំង។ Maksimuk បានហៅមិត្តភក្តិ របស់ខ្លួន​ឈ្មោះ Ryan ឲ្យមកងូតទឹកលេងជាមួយគ្នា ហើយបុរសនោះក៏និយាយថា គេពិតជាមានអារម្មណ៍ខុសប្លែក ពីការងូតទឹកអាងធម្មតា ព្រោះស្បែកហាក់ដូចជា ស្អិតខ្លាំងរួច Ryan ក៏ត្រាំក្នុងទឹកកូកាកូឡា ប្រមាណ២០នាទីក៏មិនមាន អារម្មណ៍ប្លែកអីទៀតដែរ គ្រាន់តែស្បែក​រាងរលោងបន្តិច។

អាងហែលទឹកដែលបំពេញ ទៅដោយ​កូកាកូឡា និងសារធាតុឡូកឡំ​គ្នា​បែបនេះ អាចនឹងធ្វើឲ្យមានក្លិនអាក្រក់ ប្រសិនទុកវាលើសពីមួយសប្តាហ៍ ហើយរូបភាព​ដែល Maksimuk ងូតទឹកក្នុងអាង កូកាកូឡាដ៏ប្លែកនេះ ក៏ត្រូវបានយកទៅបង្ហោះ​លើបណ្តាញសង្គមទៀតផង ដែលមានការចូលទស្សនា​យ៉ាង​ច្រើន លើសលប់ គឺដល់ទៅ២២លានដងឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង