CamNews

យុវវ័យមានការធុញទ្រាន់នឹងគេហទំព័រកំសាន្ត សហគមន៍?



ស្រទាប់យុវវ័យបច្ចុប្បន្នចាប់ពីអាយុ ១៨ ដល់ ២៩ឆ្នាំ ចាប់ផ្តើមទទួលអារម្មណ៍ថាធុញទ្រាន់
នឹងគេហទំព័រកំសាន្តនានា ជាមួយនឹងមូលហេតុផ្សេងៗជាច្រើន ។

បើតាមការស្រាវជា្រវមួយរបស់ក្រុមហ៊ុន Gartner ដែលបានអនុវត្តនៅក្នុងប្រទេសអង់គ្លេស
បានអោយដឹងថាស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះបានចំណាយពេលតិចតួចបំផុត សំរាប់
Facebook, Twitter រឺក៏ YouTube...ជាដើម ។ ក្នុងនោះ ២៥ភាគរយជាយុវវ័យអាយុពី ១៨ ទៅ
២៩ឆ្នាំ ដែលត្រូវបានគេធ្វើតេស្ត ។

តាមការវិភាគរបស់ Gartner បានអោយដឹងផងដែរថា ការធ្លាក់ចុះនៃចំនួនអ្នកលេងកំសាន្ត
នេះគឺដោយសារតែអ្នកលេងទាំងអស់នោះយល់ថាមិត្តភក្តិដែលគេមាននៅលើគេហទំព័រ វា
គ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ មិនមែនជាការពិតឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ នៅលើ
គេហទំព័រទាំងនោះ គឺមានកន្លែងបញ្ចេញអោយដឹងនូវពត៌មានលំអិតមួយចំនួនដែលមាន
លក្ខណៈប្រថុយប្រថាន ដែលជាហេតុធ្វើអោយបាត់បង់នូវអ្វីដែលជាអាថ៌កំបាំងបុគ្គលផ្ទាល់
របស់ពួកគេ ។

គេហទំព័រកំសាន្តសហគមន៍លែងមានការទាក់ទាញចំពោះស្រទាប់យុវវ័យ ?

ក្រុមហ៊ុន Gartner បានធ្វើការបង្ហាញថា គ្មានអ្វីដែលត្រូវព្រួយបារម្មណ៍អំពីការជះឥទ្ធិពល
របស់គេហទំព័រកំសាន្តមកលើស្រទាប់យុវវ័យនាពេលសម័យបច្ចុប្បន្ននេះឡើយ ។ ដោយ
ឡែកការធុញទ្រាន់ អំពីអ្វីដែលមិនមានការវិវត្តន៍របស់គេហទំព័រទាំងនោះវាក៏ជាមូលហេតុ
ចំបងមួយផងដែរ ។ " ប្រសិនបើអ្នកប្រើប្រាស់បានត្រឹមតែអាចមើល រឺអាននូវអ្វីដែលគេធ្លាប់
បានអាន រឺមើលពីមុនមកនោះ នោះវានឹងមិនមានអ្វីដែលជាតំរូវការរបស់ពួកគេទៀតឡើយ "
នេះបើយោងតាមសំដីរបស់ Paul Fifield មកពីក្រុមហ៊ុនស្រាវជា្រវ Ceros ។

ការស្រាវជា្រវក៏បានធ្វើការបញ្ជាក់ផងដែរថា ក្នុងនោះនៅមាន ៣៧ភាគរយដែលស្ថិតនៅក្នុង
ស្រទាប់យុវវ័យគឺនៅតែបន្តធ្វើការចូលទៅកាន់គេហទំព័រ Facebook រឺក៏ Twitter ដដែល ។
អ្វីដែលធ្វើអោយស្រទាប់យុវវ័យស្រឡាញ់ពេញនិយមនៅពេលចូលទៅកាន់ Facebook រឺ
Twitter នោះគឺការចូលទៅមើលរូបថតរបស់មិត្តភក្តិរបស់ពួកគេ ៕

(ពី VB)
រដ្ឋា