លោក ត្រូវបានគេចាត់ទុកថាគឺជា"បេះដូង",ជាអ្នកដែលបានបង្កើតនូវសមិទ្ធិផលបច្ចេកវិទ្យា
ទំនើបៗ និងសំបូរបែបបំផុតរបស់ Apple ។ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Steve Jobs
ក្រុមហ៊ុន Apple បានប្រែក្លាយតាំងពីជាក្រុមហ៊ុនមួយដែលមិនមានកេរ្ត៍ឈ្មោះ និងស្ទើរតែ
ក្ស័យធុនទៅហើយនោះ អោយទៅជាក្រុមហ៊ុនដ៏ធំលំដាប់ទីពីរនៅលើពិភពលោក ។ ហើយ
កាលពីថ្ងៃម្សិលម៉ិញនេះលោកបានធ្វើការប្រកាសលាលែងពីតំណែងជាប្រធាននាយករបស់
ក្រុមហ៊ុន ដោយសារបញ្ហាសុខភាព ។

លោក Steve Jobs បានជួបបញ្ហាជាច្រើន អំពីសុខភាពរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំ
ចុងក្រោយនេះដែលតំរូវអោយលោកធ្វើការសំរាកព្យាបាល និង អវត្តមាននៅឯក្រុមហ៊ុនជា
រឿយៗ ។ កាលពីកំឡុងខែមករាកន្លងទៅលោក Steve Jobs ធា្លប់បានធ្វើការប្រកាសម្តងរួច
មកហើយថាលោកនឹងធ្វើការសំរាកដោយមិនកំណត់រយៈពេលឡើយ ដើម្បីធ្វើការព្យាបាល
ជំងឺរបស់គាត់ដោយបានស្នើសុំតែងតាំងលោក Tim Cook ស្នងតំណែងជំនួសគាត់វិញ ។
កាលពី ២ឆ្នាំមុន,កំឡុងខែមករាឆ្នាំ ២០០៩ លោក Steve Jobs ត្រូវបានផ្អា្កកការងាររបស់
ខ្លួន ។មានប្រភពពត៌មានជាច្រើនបាននិយាយថាគាត់មានជំងឺមហារីក ។ មកដល់ខែមេសា
ឆ្នាំនោះដែរលោក Steve Jobs ត្រូវបានឆ្លងការដំណាក់កាលធ្វើការវះកាត់ថ្លើម រួចក៏បានវិល
ត្រលប់មករកការងាររបស់លោកវិញ ។ ខែសីហាឆ្នាំ ២០០៤ លោក Steve Jobs ទទួលការ
វះកាត់ជំងឺមហារីកប្រកបដោយជោគជ័យ និងត្រូវអវត្តមាននៅក្រុមហ៊ុនរហូតដល់ ខែកញ្ញា
ឆ្នាំដដែល ។
នៅក្នុងលិខិតមួយផ្ញើរជូនសមាជិកក្រុមប្រឹក្សា និងបុគ្គលិករបស់ Apple លោក Steve Jobs
បានអោយដឹងថាលោកនឹងមិនបន្តតំណែងធ្វើជានាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Apple ទៀត
ទេ ដែលសេចក្តីក្នុងសំបុត្រនោះនិយាយថា " ខ្ញុំតែងតែធ្លាប់បាននិយាយថាប្រសិនបើថ្ងៃណា
មួយនៅពេលដែលមិនអាចកាន់តំណែងជានាយកក្រុមហ៊ុន Apple តទៅទៀតនោះ ខ្ញុំនឹង
ប្រាប់លោកអ្នកមុនគេ។ ជាអកុសល ថ្ងៃនោះបានមកដល់ហើយ។
លោក Steve Jobs បានធ្វើសេចក្តីសន្និដ្ឋានជារួមដោយធ្វើការប្រកាសអោយដឹងថា" វេលា
នៃភាពភ្លឺស្វាងបំផុត និងគំនិតប្រកបដោយការច្នៃប្រឌិតបំផុត របស់ Apple គឺស្ថិតនៅខាង
មុខ" ។ ហើយលោកសង្ឃឹមថាលោកនឹងអាចចូលរួមបន្តជាមួយក្រុមហ៊ុនក្នុងឋានៈជានាយក
ក្រុមប្រឹក្សា រឺក៏ជាបុគ្គលិករបស់ Apple ប្រសិនបើទទួលបានការអនុញ្ញាត ។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីលោក Steve Jobs បានវិលមករក Apple វិញនៅក្នុងឆ្នាំ
១៩៩៧ លោកបានធ្វើអោយក្រុមហ៊ុនមានការរីកចំរើនយ៉ាងខ្លាំង គឺតាំងតែពីជាក្រុមហ៊ុនតូច
មិនមានកេរ្តិ៍ឈ្មោះ និងហៀបតែក្ស័យធុន ទៅជាក្រុមហ៊ុនអេឡិចត្រូនិចដែលមានឥទ្ធិពល
បំផុតនៅក្នុងពិភពលោក ជាមួយប្រាក់តំកល់នៅក្នុងធានាគារ ៧៦ពាន់លានដុល្លាអាមេរិច ។
ហើយបច្ចុប្បន្ន Apple ឈរលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពី ExxonMobil ។
Tim Cook នឹងក្លាយជាអ្នកឡើងកាន់តំណែងបន្តពីលោក Steve Jobs ។ លោកចូលមកក្រុម
ហ៊ុន Apple នៅក្នុងឆ្នាំ ១៩៩៨ និងត្រូវបានជ្រើសតាំងជាប្រធាន COO នៅក្នុងឆ្នាំ ២០០៤ ។
លោកគឺជាអ្នកដែលប៉ិនប្រសប់គ្រប់គ្រង និងយល់បានច្រើនអំពី Apple បន្ទាប់ពីលោក Jobs
ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ៧ ភាគរយបន្ទាប់ពីការប្រកាសរបស់ Apple ៕
(ពី Dantri & Cnet)
រដ្ឋា