ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំណងស្នេហា របស់អតីតតារាស្រី កញ្ញា ពេជ្រ សេរីរ័ត្ន ស្ថិតនៅក្នុងភាពអាថ៌កំបាំង ស្របពេលព័ត៌មានរឿង ស្នេហារបស់នាង ត្រូវបានមហាជន លើកបន្តុប ដាក់ពីមួយទៅមួយមិនដាច់ ។ ម្តងលេចឮថា នាងមានទំនាក់ទំនង ជាមួយអ្នកមានទ្រព្យ មានងារជាឧកញ៉ា និងខ្លះលើកឡើងថា មូលហេតុដែលនាង មិនបើកចំហរប្រុសស្នេហ៍ថ្មី ដោយ សារតែនាងលួចលាក់ ទាក់ទងជាមួយស្វាមីរបស់គេ កំពុងតែបម្រើការងារ នៅស្ថានទូតចិន ជាដើម។

នៅទីបំផុត អ្វីដែល ពេជ្រ សេរីរ័ត្ន ធ្លាប់ចាត់ទុកជាអាថ៌កំបាំង លាក់លៀម រហូតមកនោះ ត្រូវបាន ទម្លាយ ជាសាធារណៈ នៅពេលនាង និងក្រុមគ្រួសារបាននាំគ្នាទៅដើរកម្សាន្ត នៅក្រុងព្រះសីហនុ ។ ពេជ្រ សេរីរ័ត្ន បានរំលេចរូបថតជាច្រើនសន្លឹក បង្ហាញពី ភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា នៅលើទឹកដីឆ្នេរសមុទ្រ យ៉ាងរំភើយ ដោយមិនខ្វល់ ពីក្រសែភ្នែក អ្នកណាឡើយ ។

តាមរយៈរូបថតជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook គឺនាងបាន បង្ហាញវត្តមាន បុរសរូបសង្ហាមាឌធំវ័យស្របាល នាងម្នាក់នៅឆ្នេរសមុទ្រ ដោយពួកគេទាំងពីរនាក់ បានបង្ហាញស្នាមញញឹម យ៉ាងមានសុភមង្គល។ នៅពេល អតីតតារាស្រីរូបនេះ បង្ហោះរូបស្និទ្ធស្នាល នាងបានសរសេរពាក្យថា “Honey I love u!!!” ដែលនេះជាចេតនា ចង់បង្ហាញជាសាធារណៈ ថា បុរសម្នាក់នេះ ជាម្ចាស់បេះដូង និងជាប្រុសម្នាក់ ដែលនាងស្រឡាញ់ គ្មានបុរសណាផ្សេង ដូចការ លើកឡើង កន្លងមកនោះទេ ។

ក្រោយពីអតីត ពិធីការិនីសម្តីផ្អែម ពេជ្រ សេរីរ័ត្ន បង្ហាញវត្តមានគូស្នេហ៍ ដោយចំហរនេះ ត្រូវបាន ប្រភពអ្នកតាមដានសិល្បៈមួយចំនួន បានបញ្ចេញមតិស្រដៀងគ្នាថា នាងសម្រេចចិត្ត បង្ហាញ ជា សាធារណៈបែបនេះ ព្រោះអាចមានអារម្មណ៍ហត់នឿយ ក្នុងការចេញមុខបកស្រាយ នឹង ព័ត៌មាន ស្នេហ៍ប្រាប់មហាជនឲ្យបានដឹង។ បុរសម្នាក់នេះ ក៏បានគេសង្ស័យថា ជាមនុស្សតែម្នាក់ ដែលជួយ ទំនុកបម្រុងនាង ឲ្យរស់លើទ្រនំ សុខស្រួល មានលុយចាយមិនខ្វះ ដូចសព្វថ្ងៃនេះ ក្រោយពីបញ្ចប់ ការងារសិល្បៈ ស្ទើរតែទាំងស្រុង៕

ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល