CamNews

បុ​រសម្នាក់​ត្រូវ​ចាប់​ខ្លួន ព្រោះ​តែ​ហ៊ាន​យក​លិង្គ​ខ្លួន​ឯង ស្គេន​នៅ​ម៉ាស៊ីន​គិត​លុយ

(វ៉ាស៊ីងតោន)៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទថា ប្រព្រឹត្តអាស​អាភា សនៅទីសាធារណៈ បន្ទាប់ពីជននេះប្រើលិង្គខ្លួនឯង ស្គេននៅម៉ាស៊ីនគិតលុយ ក្នុងផ្សារទំនើបមួយ ក្នុងរដ្ឋវ៉ាស៊ីងតោន។ ហេតុការណ៍នេះ កើតឡើងនៅហាង Capitol Hill កាលពីយប់ថ្ងៃពុធ កន្លងទៅ ខណៈដែលបុគ្គលិកម្នាក់ ក្រឡេកឃើញបុរសបង្កហេតុ កំពុងឈរសើចតែម្នាក់ឯង កើតមានក្តីសង្ស័យ ក៏មើលទៅឃើញគេកំពុងយក ប្រដាប់ភេទដាក់លើម៉ាស៊ីនស្គេន ឆែកខ្លួនឯង។

ពីដំបូង​បុរសនោះ បានចាកចេញ​ពីហាង រួចក៏ត្រឡាប់មកវិញ ប្រមាណ៥ម៉ោងក្រោយមក ក៏ប្រព្រឹត្តខ្លួន​ដូចមុនទៀត ចំណែកបុគ្គលិកដដែលនោះ ក៏ប្រាប់ឲ្យគេចាកចេញ តែជនបង្កហេតុមិនព្រម ថែមទាំងច្រានសន្តិសុខ យាមហាងចេញទៀតផង ទើបគេចាកចេញ។ មិនបានប៉ុន្មានម៉ោង ក្រោយមកសមត្ថកិច្ចក៏ចាប់ជននេះបាន នៅផ្លូវ Broadway E បន្ទាប់ពីបុគ្គលិក ក្នុងហាងរាយការណ៍ពីរឿងនេះ៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង