(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រទេសរបស់លោកអាចនឹងធ្វើ សមយុទ្ធយោធាជើងទឹកជាមួយនឹងជប៉ុន ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកនៅតែអះអាងឡើង វិញថាហ្វីលីពីននឹងមិនធ្វើសមយុទ្ធយោធារួមគ្នាឡើយ ជាមួយសហរដ្ឋអាមេរិក ព្រមទំាងសម្ដែងការខឹងសម្បារ ប្រឆំាងនឹងសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះ ដោយនិយាយចំៗថា «ហ្វីលីពីនមែនជាឆ្កែដែលឲ្យគេដឹកក្បាល តាមចិត្តនោះទេ»។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅជប៉ុន លោក ឌូធើតេ បានលើក ឡើងដូច្នេះថា «ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយជប៉ុននៅក្នុងលក្ខខណ្ឌធម្មតា មិនមែនជាបញ្ហាទេ ប៉ុន្តែជាមួយសហរដ្ឋអាមេរិកទើបជាបញ្ហា ហើយសមយុទ្ធយោធានេះទៀតសោត នឹងក្លាយជាលើកចុងក្រោយ»។ ប្រធានាធិបតីហ្វីលីពីន មាត់ឆៅរូបនេះបានបន្តទៀតថា នៅក្នុងជំនួបកាលពីថ្ងៃពុធ លោកបានពន្យល់នាយក រដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ពីមូលហេតុ ដែលលោកខឹងសហរដ្ឋអាមេរិក នោះបើតាមរូបលោកផ្ទាល់ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកហ្វីលីពីន ដូចជា «ជាឆ្កែដែលគេអាចដឹកក្បាលបានតាមចិត្ត» និងថែមទំាងហ៊ាន បង្រៀនពីសិទ្ធិមនុស្ស ជុំវិញសង្រ្គាមប្រយុទ្ធប្រឆំាងគ្រឿងញៀន របស់លោកទៀត។

គួររំឭកថា កាលពីថ្ងៃពុធ លោក ឌូធើតេ បានប្រកាសថា លោកចង់ឲ្យកងទ័ពបរទេស ចេញពីប្រទេសរបស់លោក យ៉ាងយូរពីរឆ្នាំក្រោយ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ គំរោងចូលគាល់ព្រះចៅអធិរាជជប៉ុន Akihito ត្រូវបានលុបចោល បន្ទាប់ពីការចូលទិវង្គតក្នុងព្រះជន្ម១០០ ព្រះវស្សានៃព្រះអង្គម្ចាស់ Mikasa ដែលជាព្រះបិតុលា នៃព្រះចៅអធិរាជ Akihito៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង