ព័ត៌មានតារា ៖ តារាសម្តែងស្រីល្បីឈ្មោះ ពីវិស័យ ភាពយន្ត Hollywood និងជាកំពូល ផលិតករ ខ្សែភាពយន្តនាងAngelina Jolie Pitt នឹងប្រើប្រាស់ បទពិសោធន៍ជីវិតដែលខ្លួនមានកន្លងមកនេះ ផលិតខ្សែភាពយន្ត កំពូលក្រោមប្រធានបទ របបខ្មែរក្រហម នៅប្រទេសកម្ពុជាផ្ទាល់តែម្តងអោយ Studio សហរដ្ឋអាមេរិក Netflix ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន អោយ ដឹងថា ភាពយន្ត នេះ នឹងត្រូវផលិតដោយផ្អែកលើសៀវភៅរឿងពិតរបស់អ្នកនិពន្ធ និង សកម្មជន សិទ្ធិមនុស្សកម្ពុជា លឿង អ៊ឹង ដែលបានរួចជីវិតយ៉ាងលំបាកវេទនាក្នុងសម័យខ្មែរក្រហម ដែលមានចំណងជើងថា "First They Killed My Fat - her: A Daughter of Cambodia Remembers", "ពី ការ ចងចាំក្មេង ស្រី កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ" ខណៈខ្សែភាពយន្តនេះផ្ទាល់ នឹង មានការសហការ ចូលរួមដោយផ្ទាល់ ពី សំណាក់ផលិតករខ្សែភាពយន្ត កម្ពុជា ជាម្ចាស់ស្នាដៃភាពយន្ត ជាប់បេក្ខភាពដណ្ដើមពានរង្វាន់ Oscar “The Missing Picture” , "The Sea Wall" លោក រិទ្ធី ប៉ាន់ ។ ភាពយន្ត "First They Killed My Father: A Daughter of Cambodia Remembers", នឹងមានវត្តមានជាផ្លូវការ ចុងឆ្នាំ ២០១៦។

ច្រើនជាងធ្វើការផលិតភាពយន្តរួមគ្នា រវាង Jolie Pitt ជាផលិតករភាពយន្ត អ្នកស្រី លឿង អ៊ឹង ជា អ្នកសរសេរ Script លោក លោក រិទ្ធី ប៉ាន់ ជាផលិតករខ្សែភាពយន្ត ក្នុងនោះក៏មាន Maddox Jolie Pitt មួយរូបដូចគ្នាដែរ ដែលជាកូនចិញ្ចឹមនាង Angelina ពី ប្រទេសកម្ពុជា ។ "First They Killed My Father" គឺជាដំណើររឿងពិត នៅសម័យខ្មែរ ក្រហម របស់ លោកស្រី លឿង អ៊ឹង ពោល ជា ប្រវត្តិដ៏កំសត់ នៅរបបប៉ុលពត ។

សេចក្តីថ្លែងការណ៍ ពី Studio Netflix នាង Jolie Pitt អោយដឹងថា ៖ “សៀវភៅរបស់ អ៊ឹង ពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តមែនទែន។ វាធ្វើឲ្យខ្ញុំបានយល់កាន់ច្បាស់ ពីអារម្មណ៍ កុមារដែលឆ្លងកាត់សង្គ្រាម និងត្រូវរងឥទ្ធិពលដោយសារការចងចាំដ៏អាក្រក់នេះ។ ម្យ៉ាងវាបានជួយឲ្យខ្ញុំមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រជាជននៅកម្ពុជា ដែលជាប្រទេស កំណើតរបស់កូនប្រុសខ្ញុំ។ វាជាសុបិនខ្ញុំយូរមកហើយ ដែលចង់ឲ្យសាច់រឿងក្នុងសៀវភៅនេះ ក្លាយ ជាខ្សែភាពយន្ត ហើយក៏ជាកិត្តិយសរបស់ខ្ញុំដែរ ដែលបានសហការជាមួយផលិតករខ្មែរ លឿង និងរិទ្ធី ប៉ាន់ “។ កវីនិពន្ធ សៀវភៅ ៣ ក្បាល លោកស្រី លឿង អ៊ឹង ក៏បាននិយាយដែរថា “Angelina និងខ្ញុំបានជួបគ្នាកាលពីឆ្នាំ២០០១ ហើយខ្ញុំក៏បានជឿជាក់លើទឹកចិត្តរបស់នាងតែម្ដង។ ច្រើនឆ្នាំមកនេះ យើងបានក្លាយជាមិត្តជិត ស្និទ្ធ ហើយការកោតសរសើររបស់ខ្ញុំចំពោះ Angelina ក្នុងនាមជាស្ត្រីជាម្ដាយ អ្នកផលិតភាពយន្ត និងសកម្មជនមនុស្សធម៌ ក៏កាន់តែ មានច្រើនទៅៗ។ វាជាកិត្តិយសមែនទែនដែលរឿង រ៉ាវ របស់គ្រួសារខ្ញុំត្រូវបាន Jolie យកទៅផលិតជាភាពយន្ត” ។

គួររំឮកថា Angelina Jolie មិនត្រឹម តែជាកំពូល តារា សម្តែងស្រីល្បីឈ្មោះ ក្នុងវិស័យភាពយន្ត Hollywood លើឆាកអន្តរជាតិ តែប៉ុណ្ណោះនោះ ទេ តែ Angelina គឺ ជា និមត្តិរូប សម្រាប់ប្រជាជន កម្ពុជាដូចគ្នាដែរ បន្ទាប់ពី ជោគជ័យលើការងារសម្តែង ថតរឿង "Lara Croft: Tomb Raider" នៅ ប្រាសាទ តាព្រហ្ម ប្រទេសកម្ពុជា កាលពីពេលកន្លងមក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Postkhmer, vanityfair