ភ្នំពេញ៖ លោក មាស ណារិន ជាបេក្ខជនម្នាក់ របស់កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក The voice cambodia និងជាកូនក្រុមម្នាក់ របស់ កញ្ញា ពេជ្រ សោភា ជាបេក្ខជនម្នាក់ ធ្វើឲ្យគ្រូបង្វឹកទាំងបួន ចុចបង្វិលកៅអីព្រមៗគ្នា ព្រោះតែទឹកដមសំឡេងស្រវឹងរបស់លោក ។ តែជំរើសចុងក្រោយ លោកត្រូវជ្រើសរើសយក នាង ពេជ្រ សោភា តារាចម្រៀងស្រី ស្ទីលអឺរ៉ុប ទៅវិញ ធ្វើឲ្យ ពេជ្រ សោភា មានមោទនភាពមិនតិចទេ ដោយសារនាងអាចយកឈ្នះ គ្រូបង្វឹកបីអ្នកដទៃ។

ក្នុងចំណោមគ្រូបង្វឹកទាំងបួន ពេជ្រ សោភា ហាក់មានគីឡូស្រាលជាងគេ តែ ណារិន ធ្វើឲ្យនាងមានប្រៀបជាងគេ ។ ទឹកដមសំឡេងរបស់ ណារិន មានភាពពីរោះប្លែកពីគេ ប៉ុន្តែគួរឲ្យសោកស្ដាយ ដោយសារ ណារិន បានជ្រុះចេញពី កម្មវិធីយ៉ាងសមហេតុផលបំផុត ព្រោះ ណារិន ច្រៀងចាញ់គូប្រកួតម្ខាងទៀតដាច់។ ម្យ៉ាងបទហ្នឹងមិនត្រូវជាមួយសំឡេងណារិនទេ ។

ទស្សនិកជនជាច្រើន ងឿយឆ្ងល់ថា ហេតុអ្វី ពេជ្រ សោភា មិនរើសបទចម្រៀងឲ្យស៊ីទៅនឹងសំឡេង របស់ណារិន ព្រោះបេក្ខជនម្នាក់នេះ ជាកូនអុកដ៏សំខាន់ ដើម្បីយកទៅប្រកួត ជាមួយគ្រូបង្វឹកដទៃ។ តែមតិមួយចំនួន បាននិយាយថា អាចជាការបំបាក់គ្រូបង្វឹក ដទៃច្រើនជាង ព្រោះ ពេជ្រ សោភា ច្រើនតែចុចតែម្នាក់ឯង រហូតទស្សនិកជនខ្លះ និយាយថា ពេជ្រ សោភា ចុចបង្គ្រប់ចំនួនមនុស្ស ក្នុងក្រុមប៉ុណ្ណោះ ។ ទាំងនេះ ពេជ្រ សោភា បានធ្វើឲ្យឃើញថា នាងមិនបានរើសមនុស្សខុសឡើយ ទស្សនិកជនទេ ដែលមើលមកនាងខុស ។

គ្រូបង្វឹក ពេជ្រ សោភា ធ្លាប់បាននិយាយថា នាងចង់ឲ្យកូនក្រុមរបស់ខ្លួន ចេះច្រៀងច្រើនបែប ច្រើនយ៉ាង មិនមែនចេះតែមួយបែបនេះទេ ។ ពេលខ្លះបទចម្រៀង អាចស៊ីនឹងសំឡេង តែយើងត្រូវបត់បែន ទៅតាមបទចម្រៀង ត្រូវប្រើស្ទីលរបស់ខ្លួនឯង ។ នេះបញ្ជាក់ថា នាងមិនបានបំបាក់អ្នកណាម្នាក់ទេ តែនាងព្យាយាមសាងសមត្ថភាពបន្ថែម ដល់កូនក្រុមរបស់នាង ដើម្បីភាពសម្បូរបែប នៃការចេះច្រៀង និងដើម្បីទៅប្រកួត ជាមួយគ្រូបង្វឹកដទៃ ។

ចំណែកឯលោក មាស ណារិន ជាអតីតបេក្ខភាព ជ័យលាភី លេខ១ក្នុងកម្មវិធី ពេជ្រកំពុងច្នៃ របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហាក់សម្ដែងអារម្មណ៍សោកសៅ យ៉ាងក្រាស់ក្រែង ព្រោះលោកធ្លាប់តែឈ្នះ ធ្វើឲ្យអ្នកគាំទ្រលោក សប្បាយចិត្ត ។ តែពេលនេះ លោកធ្លាក់យ៉ាងសមគួរបំផុត ព្រោះលោកច្រៀងមិនបានល្អ ។ លោក ណារិន បាននិយាយថា "ច្រៀងបទរបស់គេ ឬបទរបស់ខ្លួនឯង ក៏ដោយត្រូវចេះប្រើស្ទីលខ្លួនឯង ឬបំបែកស្ទីល មិនមែនខំប្រឹងច្រៀងឲ្យដូចគេទើបល្អទេ ខ្ញុំយល់លក្ខណៈច្រៀង តែខ្ញុំធ្វើមិនបានល្អ សំរាប់ដៃគូរបស់ខ្ញុំ សំឡេងគាត់ មិនត្រូវជាមួយនឹងបទ ទៅប្តីយកបារាំង។

បេក្ខជន មាស ណារិន បន្តថា សំរាប់សំឡេងរបស់អ្នកចម្រៀង ទាំងអស់ មិនអាចច្រៀង បានពីរោះគ្រប់បទនោះទេ។ លោកសូមជូនពរ បងប្រុស សុខ ចាន់នេ បានឈ្នះវគ្គបន្តបន្ទាប់ទៀត។ នេះចាត់ជាទុកជាបទពិសោធន៍ថ្មី សំរាប់លោកទៅចុះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល