CamNews

ស្ទីលផាត់មុខ ៥បែប សម្រាប់ចូលរួមជប់លៀង នារដូវរំហើយ

បណ្ដា​ស្ទីល​ផាត់មុខ​ដ៏​ទាក់ទាញ និង​មាន​លក្ខណៈ​ថ្មីថ្មោង នឹង​ជួយ​ឱ្យ​អ្នក​បាន​ក្លាយជា​ចំណុច​នៃ​ការចាប់អារម្មណ៍ ក្នុងពេល​ចូលរួម​ពិធីជប់លៀង នា​រដូវរំហើយ​នេះ។

សូម​ស្វែងយល់ និង​ជ្រើសរើស​នូវ​ស្ទីល​ផាត់មុខ​ដែល​អ្នក​ពេញចិត្ត ដូចខាងក្រោម ៖

១/ ផាត់​ពណ៌​ភ្នែក​បែប smoky eye

វា​ជាការ​ខ្វះចន្លោះ​មួយ ប្រសិន​មិន​រំឭក​ដល់​ស្ទីល​ផាត់មុខ បែប smoky eyes ដ៏​មាន​មន្ដ​ស្នេហ៍​ក្នុងចំណោម​ស្ទីល​ផាត់មុខ​នានា។ អ្នក​អាចបង្កើត​នូវ​កម្លាំង​ទាក់ទាញ​សម្រាប់​ភ្នែក​ទាំងពីរ ដោយ​ការប្រើប្រាស់​ម្សៅ​ពណ៌​ផ្សែង ជាមួយនឹង​រោមភ្នែក​ក្លែងក្លាយ​កោង និង​ក្រាស់។ ថ្ពាល់ ផាត់ម្សៅ​ពណ៌​ផ្កាឈូកស្ដើងៗ នឹង​ជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក បាន​ស្រស់ស្អាត។

២/ ភ្នែក​ធំ​ជ្រៅ

ជំនួស​ឱ្យ​ការប្រើប្រាស់​ម្សៅ​ពណ៌​ភ្លឺ សម្រាប់​ផាត់​លើ​ភ្នែក អ្នក​ក៏​អាច​ប្រើ​ម្សៅ​ដែលមាន​ពណ៌​ងងឹតផ្សេង។ បណ្ដា​ពណ៌​ម្សៅ​ដែល​សមស្រប​ជាមួយ​សម្បុរស្បែក​របស់​ជនជាតិ​អាស៊ី មានដូចជា​ពណ៌​សំរឹទ្ធ ផ្កាឈូក​ក្រមៅ ឬ​ពណ៌​ទឹកសមុទ្រ។ ដើម្បីឱ្យ​ស៊ី​ទៅនឹង​ពណ៌​ភ្នែក អ្នក​គួរ​លាប​បបូរមាត់​ពណ៌​ងងឹត ក្រាស់ ដូចជា​ពណ៌​ក្រហម​លាយ​ស្វាយ​ជាដើម។

៣/ ភ្នែក​ច្រើន​ពណ៌

ប្រសិន​អ្នកជា​នារី​ដែល​ចូលចិត្ត​ភាពលេច​ធ្លោ នោះ​ការ​ផាត់​ភ្នែក​ច្រើន​ពណ៌​គឺ​ស័ក្ដិសម​សម្រាប់​អ្នក។ នារី​ដែលមាន​សម្បុរ​ខ្មៅ គួរតែ​ប្រើប្រាស់​ពណ៌​រួមផ្សំ ដូចជា​ពណ៌​ប្រផេះ ទឹកក្រូច ឬ​លឿង។ អ្នក​ដែលមាន​ស្បែក​សម្បុរ.ស អាច​ប្រើប្រាស់​ច្រើន​ពណ៌ផ្សេងៗ រួមគ្នា។

៤/ គូស​ភ្នែក​ពណ៌​ភ្លឺ

នារី​ដែលមាន​ភាពទាន់សម័យ អាច​ជ្រើសរើស​ពណ៌​ភ្លឺ និង​លេចធ្លោ ដូចជា ពណ៌​ផ្ទៃមេឃ ផ្កាឈូក លឿង ឬ​ស្វាយ​ដើម្បី​បង្កើន​សម្រស់​ដល់​ភ្នែក។ ចូរ​ធ្វើឱ្យ​ផ្ទៃមុខ​ទាំងមូល​របស់​អ្នក កាន់តែ​លេចធ្លោ ដោយ​ប្រើប្រាស់​ក្រែ​ម​ពណ៌ស្រស់ៗបំផុត ដើម្បី​លាប​បបូរមាត់។

៥/ បបូរមាត់​ពណ៌​ភ្លឺ

បបូរមាត់​ពណ៌​ភ្លឺ​ស្រស់ នឹង​ជួយ​ឱ្យ​អ្នក​ក្លាយ​ជាទី​ចាប់អារម្មណ៍​ក្នុង​ហ្វូងមនុស្ស និង​ជាទី​ទាក់ទាញ​ក្នុង​ពិធីជប់លៀង។ ដូច​ទៅនឹង​រូបមន្ដ​នៃ​ការ​ផាត់មុខ​ធម្មតា ចំណុច​ដទៃ​នៅលើ​ផ្ទៃមុខ គួរតែ​ផាត់​ពណ៌ស្រាលៗ ដើម្បីឱ្យ​ស៊ី​ជាមួយ​ពណ៌​បបូរមាត់។

យ៉ាងនេះ​ក្ដី មាន​ពណ៌​ក្រែ​ម​បបូរមាត់​មួយចំនួន គឺ​មិនដែល​ហួស​សម័យ ហើយ​វា​ជា​ពណ៌​ដែល​ស៊ី​ទៅនឹង​ស្ទីល​ផាត់មុខ​គ្រប់បែប។ ចូរ​ជ្រើសរើស​ពណ៌​ក្រែ​ម​បបូរមាត់ និង​ស្ទីល​ផាត់​ពណ៌​ភ្នែក​ឱ្យបាន​សមស្រប ដើម្បី​ជួយ​ឱ្យមាន​ភាពលេច​ធ្លោ ក្នុង​ពិធីជប់លៀង​នា​រដូវរំហើយ។

ដោយ ៖ តារា
ប្រភព ៖ DO