CamNews

តើការធ្វើឃាត​បងប្រុសលោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងជម្លោះទ្រព្យសម្បត្តិ​បន្សល់ពីឪពុកឬ? (Video inside)

(សេអ៊ូល)៖ ការសន្និដ្ឋាន​ពីមូលហេតុស្លាប់ លោក គីម ជុងណាំ ជាបងប្រុស​ម្ដាយទីទៃរបស់ លោក គីម ជុងអ៊ុន កាន់តែមាន​ច្រើនឡើងៗ និងមានការអះអាង​ផ្សេងៗពីគ្នា ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​សុទ្ធតែជឿជាក់ថា​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ជាអ្នកនៅពីក្រោយ​អំពើឃាតកម្មនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

សារព័ត៌មានកូរ៉េខាងត្បូងមួយចំនួនយល់ថា មរណៈភាពរបស់លោក គីម ជុងណាំ អាចមាន​ជាប់ពាក់ព័ន្ធ​នឹងជម្លោះទ្រព្យសម្បត្តិ​បន្សល់ទុកដោយ​អតីតមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ីល និងលុយ​ដ៏ច្រើនសន្ធឹក​សន្ធាប់​ពីលោក ចាង សុងតេក ដែលត្រូវជាពូ​បង្កើតលោក គីម ជុងអ៊ុន។
ជាក់ស្ដែងបើតាមប្រភព​ដែលយ៉ុនហាប់ ទទួលបាន​ពីជនជាតិកូរ៉េខាងជើង​ធ្វើការនៅក្នុងស្ថាប័ន​ពាណិជ្ជកម្ម​អន្តរជាតិ បានហៅ លោក គីម ជុងណាំ ថា «ជាតួឯកសំខាន់​នៃទីក្រុងម៉ាកាវ» និងថែមទំាងបាន​បញ្ជាក់ទៀតថា​បន្ទាប់ពី​លោក ចាង សុងតេក ត្រូវប្រហារ​ជីវិតកាលពី​ខែធ្នូ ឆ្នាំ២០១៤ លុយមួយ​ចំនួន​របស់លោក​បានធ្លាក់ទៅ​ក្នុងដៃ លោក គីម ជុងណាំ ហើយលើសពី​នេះទៅទៀត លោកក៏បាន​ទទួលមរតកពីឪពុក គឺលោក គីម ជុងអ៊ីល ផងដែរ។

ប្រភពដដែលបន្ថែមថា លោក គីម ជុងអ៊ុន ធ្លាប់បាន​ស្នើសុំជាច្រើន​លើកដល់បងប្រុស​របស់ខ្លួនឱ្យ​ប្រគល់ទ្រព្យ​សម្បត្តិ​មកគណបក្សពលករ ក្រោមហេតុផល​ទីក្រុងព្យុងយ៉ាង​កំពុង ជាប់ទណ្ឌកម្ម​ពីសំណាក់អន្តរជាតិ​ និងត្រឡប់​មកកាន់​កូរ៉េខាងជើង​វិញ ក៏ប៉ុន្តែលោក គីម ជុងណាំង មិនបាន​ទទួលយកសំណើទាំងនេះទេ។ បន្ថែមពីនេះ រដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានបញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវ​​ប្រទេសចិន​កាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោក​ត្រឡប់ទៅកូរ៉េខាង​ជើងវិញ។

គួរបញ្ជាក់ថាទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) នៅថ្ងៃព្រហស្បតិ៍នេះបានប្រាប់សភា​នៅក្នុងកិច្ចប្រជុំបិទទ្វារថា ប្រពន្ធដើមរបស់លោក គីម ជុងណាំ និងកូនកំពុងរស់​នៅក្នុងទីក្រុងប៉េកាំង រីឯប្រពន្ធទី២រស់នៅក្នុងទីក្រុងម៉ាកាវ ប៉ុន្តែមិនបានបញ្ជាក់ថាមានកូនឬក៏អត់នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី