CamNews

សំអាត​ផ្ទះ​ឲ្យ​គូ​ស្នេហ៍ រក​ឃើញ​គ្រឿង​សំអាង ក្នុង​បន្ទប់​ ទើប​ដឹង​ថា​​ មិត្ត​ប្រុស​​ជា​មនុស្ស​ស្រី

(អូស្ត្រាលី)៖ នារីវ័យក្មេងម្នាក់ឈ្មោះ Leah Zurek រស់នៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី បាននិយាយថា នាងពិតជាភ្ញាក់ផ្អើលណាស់ ដែលរកឃើញគ្រឿងតុបតែងខ្លួន នៅក្នុងបន្ទប់ដេករបស់មិត្តប្រុស ហើយដំបូងនាងស្មានថា គេកំពុងបោកប្រាស់ ប៉ុន្តែការពិតនោះ នាងមិននឹកស្មានថា បុរសជាគូស្នេហ៍ គឺជាស្រីឡើយ។

Leah Zurek យល់ព្រមទទួលខ្លួន នៅ​ថែរក្សាផ្ទះសម្បែង ឲ្យមិត្តប្រុសឈ្មោះ Jared ដោយជួយចិញ្ចឹមឆ្កែរបស់គេទៀតផង ពេលដែល Jared មិននៅផ្ទះ ហើយចៃដន្យ អីពេលកំពុងសំអាតផ្ទះ Zurek ក៏ប្រទះឃើញគ្រឿងតុបតែងមុខ របស់មនុស្សស្រី នៅក្នុងបន្ទប់ដេករបស់គេ ទើប Zurek នឹកថា ប្រហែលជា Jared មានស្រីណា យកមករស់នៅជាមួយ ហើយគេកំពុងបោកប្រាស់នាង។ ថ្ងៃមួយ Zurek ក៏បានជួបមិត្តជិតស្និទ្ធរបស់គូស្នេហ៍ ហើយនាងក៏សួរនាំពីរឿងនេះ ទើបដឹងការពិតថា Jared មិនបានបោកប្រាស់នាងទេ តែអ្វីដែល​ស្មានមិនដល់នោះ​តាមពិតគឺគេជាមនុស្សស្រី។

ក្រោយមក Jared ក៏ត្រឡប់មកផ្ទះវិញ ក៏មានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ពេលដែលដឹងថា គូស្នេហ៍បានដឹងការពិត ព្រោះតែគេមិនចង់បាត់បង់នាងឡើយ ប៉ុន្តែយ៉ាងណាក៏ Jared សារភាពប្រាប់ Zurek ថា គេជាមនុស្សរស់នៅឆ្លងភេទ រីឯនារីជា​គូស្នេហ៍ ក៏មិនបានខឹងសម្បារដែរ គឺមានតែជួយ Jared ទៅតាមធម្មជាតិរបស់គេ។ Jared បានប្តូរឈ្មោះទៅជា Jasmin​e វិញ ហើយពួកគេក៏បន្តរស់នៅជាមួយគ្នា យ៉ាងរីករាយដោយ Zurek និយាយថា យ៉ាងណានាងសប្បាយចិត្ត ដែលគូស្នេហ៍មិនបោកប្រាស់នាង ទៅស្រលាញ់ស្រីផ្សេង ទោះបីជាដឹងថា ធាតុពិតគេជាមនុស្សស្រីក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី