CamNews

ឃាត់ខ្លួន​ជនជាតិ​ចិន​​ម្នាក់​ ​សង្ស័យយក​គ្រាប់បែក​បំផ្ទុះ​ផ្ទះ​មិត្ត​ភ័ក្តិ​របស់​ខ្លួន

នគរបាល​ក្រុង​ភ្នំពេញសហការ​ជា​មួយ​ប៉ូលី​ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​កាលពី​ម្សិលមិញ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ​ពី​បទ​សង្ស័យ​ថា​ប៉ុនប៉ង​បំផ្ទុះ​ផ្ទះ​មិត្តភក្តិ​ខ្លួនឯង​។​

​លោក​វរសេនីយ៍ឯក​ ​យឹម​ ​សា​រ៉ា​ន់​ ​ស្នង​កា​រប៉ូ​លី​ស​ខណ្ឌ​ ​បាន​បញ្ជាក់​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ​ ​Leu​ ​Zun​ ​អាយុ​ ​៣៩​ ​ឆ្នាំ​ ​ជា​អ្នកទេសចរ​។​ ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ពេល​កំ​ពុង​ប្រព្រឹត្ត​បទល្មើស​ ​ដោយ​សង្ស័យ​បុរស​នោះ​ព្យាយាម​ធ្វើសកម្មភាព​ ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​​នៅផ្ទះ​មួយ​ក្នុង​សង្កាត់​ចោមចៅ​។​

​លោក​បាន​និយាយ​ថា​ ​លោក​ ​Zun​ ​ត្រូវ​បាន​គេ​ចាប់ខ្លួន​បន្ទាប់ពី​អ្នកភូមិ​ម្នាក់​ ​បាន​រាយការណ៍​ទៅ​ប៉ូលី​ស​ថា​ ​គាត់​បានឃើញ​លោក​ ​Zun​ ​មាន​អាកប្ប​កិរិយា​គួរឲ្យ​សង្ស័យ​នៅ​ខាងក្រៅ​ផ្ទះ​។​​លោក​បាន​និយាយ​ថា​ ​”​យើង​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ ​ដែល​សង្ស័យ​ថា​បាន​ស្ពាយ​គ្រាប់បែក​ច្នៃ​ចំនួន​ប្រាំ​គ្រាប់​ ​នៅ​ប្រហែល​ម៉ោង​ ​៩​ ​និង​ ​៣០​ ​នាទី​ព្រឹក​ ​នៅមុខ​ផ្ទះ​មួយ​កន្លែង​ ​ក្នុង​សង្កាត់​ចោមចៅ​។​ ​យើង​បាន​សាកសួរ​គាត់​ ​ហើយ​គាត់​បាន​និយាយ​ថា​ ​គាត់​កំពុង​ព្យាយាម​បំភ័យ​ជនជាតិ​ចិន​ម្នាក់​ផ្សេងទៀត​ ​ដែល​នៅក្នុង​ផ្ទះ​នោះ​។​

​ជនសង្ស័យ​បាន​ប្រាប់​ប៉ូលី​ស​ថា​ ​គាត់​មក​ប្រទេស​កម្ពុជា​ពីព្រោះ​ជនជាតិ​ចិន​ដែល​ជា​មិត្ត​ម្នាក់​ ​បាន​សន្យា​ថា​នឹង​អរ​ក​ការងារ​ឲ្យ​ធ្វើ​ ​ប៉ុន្តែ​មិនបាន​ផ្តល់​ឲ្យ​គាត់​ទេ​ ​ដែល​ធ្វើឲ្យ​គាត់​ចំណាយ​ប្រាក់​យ៉ាងច្រើន​ ​ទៅលើ​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ ​អស់​រយៈពេល​ប្រហែល​ពីរ​ខែ​ហើយ​។​

គាត់​បាន​សារភាព​ថា​ ​គាត់​គ្រាន់តែ​ចង់​បំភ័យ​មិត្ត​របស់​គាត់​ ​ព្រោះ​គាត់​ខឹងសម្បា​រកា​រកុ​ហក​របស់​មិត្ត​គាត់​។​ ​បន្ទាប់ពី​រឹបអូស​យក​គ្រាប់បែក​ទាំង​ប្រាំ​នោះ​ ​មន្រ្តី​ប៉ូលី​សបាន​ផ្តល់​ដំណឹង​អ្នកជំនាញ​របស់​ស៊ី​ម៉ាក់​ ​ហើយ​បាន​រក​ឃើញថា​ ​កញ្ចប់​នោះ​មានតែ​ដីខ្សាច់​ ​មិន​មាន​គ្រាប់រំសេវ​ផ្ទុះ​ទេ​។​

​លោក​ ​សា​រ៉ា​ន់​ ​បាន​កត់សម្គាល់​ថា​ ​”​ទោះបី​វា​ជាគ្រាប់​បែក​ក្លែងក្លាយ​ក៏ដោយ​ ​ក៏​ជាសកម្មភាព​​នៅតែ​ធ្វើឲ្យ​មាន​ភាព​វឹកវរ​ ​និង​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​”​។​

លោក​ឧត្តមសេនីយ៍​ទោ​ ​ស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ ​អ្នកជំនាញ​ស៊ី​ម៉ាក់​ ​មិនបាន​រក​ឃើញ​សារធាតុ​ផ្ទុះ​ ​នៅក្នុង​គ្រាប់បែក​ក្លែងក្លាយ​នេះ​ទេ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ជនសង្ស័យ​បាន​ធ្វើ​កញ្ចប់​ទាំងនោះ​ ​មើលទៅដូចជា​គ្រាប់បែក​ច្នៃ​ ​ដើម្បី​បំភ័យ​មិត្តភក្តិ​របស់​គាត់​ ៕

ប្រភព ៖ khmertimes