CamNews

កីឡាករជម្រើសជាតិ អាល្លឺម៉ង់ ប្រកាសដកខ្លួន ពីអាជីពកីឡាករ ជាផ្លូវការហើយ

ព័ត៌មានកីឡា៖  Miroslav Klose កីឡាករដែលនាំមុខគេ លើការស៊ុតបាល់បញ្ចូលទីរបស់អាល្លឺម៉ង់ បាន​ ​ធ្វើ​ការ​ប្រកាសជា​ផ្លូវការហើយ លើការចូលនិវត្ដរបស់គាត់ ពីការប្រកួតបាល់ទាត់លំដាប់​ថ្នាក់ អន្ដរជាតិ។

កីឡាករខ្សែប្រយុទ្ធវ័យ ៣៦​ ឆ្នាំ មកពីក្លឹប Lazio បានធ្វើអោយ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ទទួលបានជ័យជំនះ World Cup នារដូវកាលក្តៅនេះ ដោយនៅក្នុងនោះ ពិភពលោក ក៏កំពុងតែកត់ត្រារូបគាត់ ជាកីឡាករ ឆ្នើម ជំនាញ ខាងស៊ុតបញ្ជូលទី បានច្រើនបំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ។​ កីឡាករ​ខ្សែប្រយុទ្ធមួយរូបនេះ ដែលធ្លាប់បានចូលលេងក្នុងវគ្គប្រកួតអន្ដរជាតិ ចំនួន ១៣៧ ដងហើយ​​​បង្កើតពិន្ទុសរុប​ដល់​ទៅ ៧១ គ្រាប់  ឥលូវបានឈរខ្លួនក្នុងលំដាប់ថ្នាក់លេខរៀងទី៣ សម្រាប់​ការចូល​រួម​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup ៤ លើកក្នុងឆាកជីវិតរបស់គាត់។​

យោងទៅតាម​សម្ដីផ្ទាល់កីឡាករនេះបង្ហាញថា ខ្លួនគាត់ពិតជាមានសេចក្ដីសោមនស្សជាខ្លាំង​ចំពោះ​សមត្ថភាព​គាត់ ដែលសម្ដែងឡើងដោយ​​ជោគជ័យសម្រាប់អាល្លឺម៉ង ហើយវាក៏ត្រូវដល់ពេល​វេលា ​និង​បញ្ចប់ដែរហើយ សម្រាប់អាជីពជាអ្នកកីឡាករ រយៈពេល១៣ឆ្នាំ ជាមួយនិងក្រុមជម្រើសជាតិ​អាល្លឺម៉ង់។ បន្ថែមពីលើនេះទៀត រូបគាត់គឺជាជនទីពីរហើយរបស់​អាល្លឺម៉ង់ បន្ទាប់ពីលោក Philipp Lahm ដែលបានដកខ្លួនចេញកាលពី​ខែមុន។ ចំណែកក្ដីសង្ឃឹម និងការស្រមើល​ស្រមៃកន្លងមកនៅ​ក្នុងការប្រកួត ឥលូវក៏ក្លាយទៅជាការពិត។

ប្រែសម្រួលដោយ៖  អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី