ព័ត៌មានអន្តរជាតិ ៖ បុរស ២ នាក់ ដែលត្រូវបានកំណត់ថា ជាជនសង្ស័យអទិភាព ក្នុងករណីវាយ ប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកណ្តាលក្រុងបាងកកប្រទេសថៃកាលពីពេលកន្លងទៅបានជម្រះ នូវមន្ទិលសង្ស័យជាមួយនឹងប៉ូលីសហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ ថា បាន ចូលដៃ ជាមួយ នឹងជនសង្ស័យចម្បង ពាក់អាវពណ៌លឿង ។

គួរបញ្ជាក់ថា ជនសង្ស័យទាំងពីររូបនេះ ត្រូវបានផ្តិតជាប់ តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពCCTV ឃើញជាក់ស្តែងអោយដឹងថា បានឈរជិតនឹងជនសង្ស័យចម្បង ពាក់អាវពណ៌ លឿង នាយប់ថ្ងៃ ច័ន្ទ យប់ថ្ងៃកើតហេតុ វាយប្រហារ គ្រាប់បែក នៅទីសក្ការៈកណ្តាលក្រុង បាងកក សម្លាប់មនុស្ស ហោចណាស់ ២០ នាក់ ។

អ្នកនាំពាក្យអោយស្នងការប៉ូលីសក្រុង បាងកកអោយដឹងថាពួកគេពិតជាមានសេចក្តីសោមនស្ស ជាខ្លាំង នៅពេលដែលបានរកឃើញថា ជនសង្ស័យទាំង ២ រូបនេះ ពុំមានជាប់ពាក់ព័ន្ធទៅនឹងការ វាយប្រហារនោះទេ ។ គួររំឮកថា ទាំង ២ នាក់ គឺជាភ្ញៀវទេសចរជនជាតិចិន និងម្នាក់ទៀតជាមគ្គុ ទេសទេសចរណ៍ ។

ជនសង្ស័យចម្បង ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវ ពណ៌ លឿងនោះ គឺជាមុខសញ្ញាចម្បង ស្របពេលដែល អាជ្ញាធរថៃ មានជំនឿជាក់អោយដឹងថា វត្តមានរបស់គេ គឺនៅក្នុងប្រទេសថៃនៅ ឡើយ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ទន្ទឹមនឹងមានតួរលេខ អ្នកស្លាប់ ក៏មានតួរលេខ ជន រងគ្រោះច្រើននាក់ផ្សេងទៀតផងដែរ ក្នុងនោះ របួសធ្ងន់ គឺបាត់បង់អវយវៈ ។ប៉ូលីសថៃមានជំនឿ ជាក់អោយដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាតមួយនេះ មានការចូលរួមហោចណាស់ ពីមនុស្ស ១០ នាក់ ខណៈជនសង្ស័យចម្បង ពាក់អាវពណ៌លឿង ទំនងជា ជនជាតិ បរទេស ៕

- អាន ៖ ជនដៃដល់ បំផ្ទុះគ្រាប់បែក កណ្តាលក្រុង បាងកក គឺធ្វើការ លក្ខណៈ "បណ្តាញ" "Network"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី