CamNews

វេលាទាបភ្លឺម៉ោង ២ ផ្ទុះឆេះបំពង់បង្ហូរប្រេង ប្រល័យសង្ខារមនុស្ស ៣០ នាក់

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ច
បានបញ្ជាក់អោយដឹងថា  យ៉ាងហោចណាស់ មនុស្ស ៣០ នាក់ត្រូវបានស្លាប់បាត់បង់ជីវិតកា
លពីថ្ងៃទី ១២ កន្លង វេលាម៉ោង  ២ ទាបភ្លឺ (ម៉ោងក្នុងស្រុកប្រទេសនីហ្សេរីយ៉ា) បន្ទាប់ពីមាន
ការផ្ទុះមួយ ដែលក្រោយមកក៏បណ្តាលអោយមានភ្លើងឆាបឆេះបំពង់បង្ហូរប្រេងមួយនៅឯភា
គនិរតីប្រទេសនេះ ពោលគឺ នៅក្នុងភូមិ Arepo រដ្ឋ Ogun ។

លើសពីនេះទៅទៀត  បើតាមសម្តីលោក Friday Ibadin ជាអ្នក​ទទួល​ខុស​ត្រូវ​​​ប៉ូលិស​​​​នីហ្សេរី
យ៉ា  ​​ម្នាក់​ថ្លែង​នៅ​ទីក្រុង​​ ឡាហ្គូស​​ថា ការ​ផ្ទុះ​នោះ​កើត​មាន​​​នា​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​​​ហើ
យ​ភ្លើង​បាន​​​  ​​ឆាប​ឆេះ​ដោយសារ​​បណ្តា​មនុស្ស​​​​​ដែល​លើក​គ្នា​​​ដើម្បី​ត្រង​យក​ប្រេង​ កាត​​ដែល​​
ហៀរ​ចេញ​ក្រោយ​ការ​​​ផ្ទុះ​បំពង់​​បង្ហូរ​ប្រេង​​​របស់​ក្រុម​ ហ៊ុន​​​ប្រេង​​ជាតិ​ Nigerian National Petro
leum Corporation (NNPC) ​។ អ្នក​ទទួល​ខុស​ត្រូវ​​​​ប៉ូលិស​​​រូប​នេះ​បន្ត​ថា ពួក​អ្នក​ពន្លត់​​ភ្លើង​ខិត​ខំ
​​ពន្លត់​ភ្លើង​​​ឆេះ​ហើយ​​ប៉ូលិស​​​កំពុង​​ តាម​​​រក​ចាប់​ពួក​អ្នក​​លួច​ប្រេង​ ។

ទន្ទឹមនឹងនេះ​  លោក​អ៊ីបាឌីន​និយាយថា  ជន​សង្ស័យ​​ម្នាក់​ ដែល​ចាប់​ខ្លួន​​បាន​និយាយ​​ប្រាប់​ប៉ូ
លិស​ថា​ពួក​គេ​ជា​  ច្រើន​​​នាក់​បាន​​​ត្រូវ​ស្លាប់​​ហើយ​​ខ្លះ​ទៀត​​​ត្រូវ​របួស​​​​ពេល​មាន​ ការ​ផ្ទុះ​​​  ។ អ្នក​
នៅ​រស់​រាន​​​មាន​ជីវិត​​ម្នាក់​រៀប​រាប់​ថា ​មនុស្ស​ជាង​​​​ ៥០  ​នាក់​​​​បាន​ចូល​រួម​ក្នុង​​ការ​លួច​ប្រេង​​​នេះ
​ដោយ​ បញ្ជាក់ថា មនុស្ស​ជិត​​​៣០​នាក់​​​ត្រូវ​ភ្លើង​​​ឆេះ​ស្លាប់​ទាំង​រស់​ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ
​របួស​៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ china.org