(អាមេរិក)៖ ក្រោយពីមានការទម្លាយ ថា Brad Pitt ចង់បង្ហាញអាថ៌កំបាំង ខ្សែអាត់សម្លេងរបស់អតីតភរិយា គឺ Angelina Jolie ដើម្បី ធ្វើឲ្យនាងរងការអាម៉ាស់ នៅក្នុងតុលាការ ហើយក៏ជាកត្តាមួយជួយរារាំង ក្នុងការសុំសិទ្ធិគ្រប់គ្រងថែរក្សា កូនៗទាំង៦ គេនៅមិនទាន់ឃើញ ការឆ្លើយតបណាមួយ ពីតារាហូលីវូតស្រីរូបនេះ នៅឡើយទេ។

យ៉ាងណាក៏មហាជន ដឹងថា Angelina មិនចង់បែងចែក កូនឲ្យទៅរស់នៅជាមួយអតីតស្វាមីឡើយ ព្រោះនាងចង់មើលថែកូនទាំង ៦នាក់ដោយផ្ទាល់ បើទោះជាពេលនេះ ក្មេងៗកំពុងស្ថិតក្រោមការ មើលថែរបស់ខ្លួនជាបណ្តោះ អាសន្នក៏ដោយ។ កន្លងមក Maddox វ័យ១៥ឆ្នាំ បាននិយាយថា គេដាច់ខាតមិនទៅរស់នៅ ជាមួយឪពុកទេ រីឯកូនប្រុសពីរនាក់ទៀត គឺ Pax វ័យ១២ឆ្នាំនិង Shiloh វ័យ១០ឆ្នាំបែរ ជាបង្ហាញអារម្មណ៍ ចង់រស់នៅជាមួយ Pitt ជាឪពុកទៅវិញ ប៉ុន្តែករណីនេះ យើងនៅមិនទាន់ដឹងពីការសម្រេច របស់តុលាការបែបណាទេ។

Pitt បានរួចផុតពីការចោទ ថា រំលោភសិទ្ធិកូន ក្រោយពីកើតមានជម្លោះពាក្យសម្តី ជាមួយកូនប្រុសច្បង Maddox ដែលជាដើមហេតុនាំឲ្យអតីតភរិយា ដាក់ពាក្យប្តឹងសុំលែង ប៉ុន្តែក្រោយពីជួបរឿងរ៉ាវ ក្នុងគ្រួសារយ៉ាងណាក្តី ក៏តារាប្រុសវ័យ៥២ឆ្នាំរូបនេះ ចេញមុខបង្ហាញខ្លួនក្នុងពិធី សម្ពោធកុនថ្មីរបស់ខ្លួនដែរ គឺរឿង Allied ដែលលោកក៏ដើរតួ ជាមួយនារីជនជាតិបារាំងម្នាក់ ឈ្មោះ Marion Cotillard ព្រមទាំងបង្ហោះរូបភាព នៅលើបណ្តាញសង្គម ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង