ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្លឹបកម្សាន្ត ជាង៦០០កន្លែង នៅទូទាំងប្រទេស ក្នុងនោះមានជិត ២០០កន្លែង ដែលមិនទាន់ មានអាជ្ញាប័ណ្ណ នៅឡើយ ។
ការលើកឡើង របស់លោក ថោង ខុន បានធ្វើឡើង នៅក្នុងពិធីប្រកាសស្តីពី “លក្ខខណ្ឌការងារ វិធានការអនាម័យ និងសន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ផ្នែកសេវាកម្សាន្ត” នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤នេះ ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចុប្បន្ន មូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្ត ទេសចរណ៍ មនុស្សពេញវ័យ (ក្លឹបកម្សាន្ត) នៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន ៦៥៩ទីតាំង ដែលមាន បុគ្គលិកបម្រើការប្រមាណ ១១.៣៣១នាក់ ក្នុងនោះ មូលដ្ឋានអាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលទើបនឹងមាន អាជ្ញាប័ណ្ណទេសចរណ៍ចំនួន៤៨០កន្លែងប៉ុណ្ណោះ ដោយឡែក១៧៩កន្លែងទៀត ពុំទាន់មានអាជ្ញាប័ណ្ណនៅឡើយ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល