CamNews

ការពិត​កែវ វាសនា ចូល​រោង​​ការ​ជា​មួយ កូន​ស្រី​សេដ្ឋី​ជន​បទ ក្នុង​ស្រុក​មង្គល​បុរី

(បន្ទាយមានជ័យ)៖ ម្ចាស់បទ«កុលាបពុលដី» តារាចម្រៀងមាឌល្អិត លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយ នៅថ្ងៃនេះ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋី​លី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលអ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ ។

នៅក្នុងបណ្ដាញ សង្គម Facebook មានឈ្មោះថា Klar Sor ដែលគេស្គាល់ថា ជារបស់តារាចម្រៀង លោក អីណូ បានបង្ហាញរូបថតនៅប្រមាណជាង២០ នាទីមុននេះ ស្ដីពីពិធីមង្គលការ របស់តារាចម្រៀង កែវ វាសនា ជាមួយនឹងភរិយា អមដោយពាក្យជូនពរថា« ជូនពរសំឡាញ់ឲ្យមានសុភមង្គល ជារៀងរហូត»។ ជាមួយគ្នានេះ ​ប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានបង្ហើបបែបចុងមាត់ចុងកថា តារាចម្រៀង កែវ វាសនា បានសម្រេចចិត្តរៀបការ ជាមួយកូនស្រី របស់អ្នកមានស្ដុកស្ដម្ភម្នាក់ ដែលគេអាចនិយាយបានថា ជាសេដ្ឋីជនបទ ដោយសេដ្ឋីនោះមានឈ្មោះ «លី» និងកូនស្រីមានឈ្មោះ ឈីឈី ជាអ្នករកស៊ីនៅក្នុងខេត្តជាយដែន នៃប្រទេសកម្ពុជា និងមានហាងក្នុងក្រុងភ្នំពេញ។

​សូមបញ្ជាក់ថា អតីតតារាចម្រៀងប្រុស របស់ផលិតកម្ម សាន់ដេ នឹងបច្ចុប្បន្នបានផ្លាស់ផ្តូរទ្រនំហក់ចូល ផលិតកម្ម ថោន លោក កែវ វាសនា ​ត្រូវបានប្រភពផ្លូវការ ពីរង្វង់សិល្បៈទម្លាយឲ្យដឹង ពីសម្ព័ន្ធភាពស្នេហារវាងលោក នឹងនារីវ័យក្មេងម្នាក់ដែលគេស្គាល់ថា ​ជាកូនខ្មែរកាត់ចិន​។ ​តារាចម្រៀង កែវ វាសនា បានស្គាល់មានទំនាក់ទំនង ស្នេហា ជាមួយនារីម្នាក់នេះ ជាច្រើនឆ្នាំមកហើយ តែដំណឹងនេះមិនត្រូវបានបើកចំហ ឲ្យទស្សនិជនដឹងជាសាធារណៈឡើយ ទើបកាលពីថ្មីៗនេះ គ្រាដែលនារីគូស្នេហ៍ បើកសម្ភោធហាងថ្មីផ្ទាល់ខ្លួនមួយ នៅក្នុងទីក្រុងភ្នំពេញ តារាចម្រៀង កែវ វាសនា បានបង្ហាញមុខជាចំហ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង