(ភ្នំពេញ)៖ ស្រីស្អាត សម សូនី ជាតារាចម្រៀងកូនកាត់ខ្មែរ កម្ពុជាក្រោម ហើយត្រូវបានគេដឹងថា មានភាពល្បីល្បាញខ្លាំង នៅទីក្រុងព្រៃនគរ ឬសាយហ្គនដែលនាងតែងតែ បកស្រាយចម្រៀងខ្មែរ បានយ៉ាងពីរោះ ថ្វីត្បិតតែមិនសូវច្បាស់ ដូចសំឡេងជនជាតិខ្មែរពិតប្រាកដក្ដី តែនាងមានទឹកដមសំលេងល្អ និងរូបសម្បត្តិស្រស់ស្អាត គួរជាទីទាញ់ទាក់នៃមហាជនទូទៅ ។ ថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា តារាចម្រៀងល្បីល្បាញ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក រូបនេះ ត្រូវសង្សារហាមឃាត់មិនឲ្យចូលប្រឡូក ក្នុងវិស័យសិល្បៈ ចម្រៀងតទៅទៀតទេ ដោយសំអាងថា ខ្លាចមានគេឆក់យកនាងពីដើមទ្រូវទៅបាត់។

តារាចម្រៀង សម សូនី បានចូលក្នុងសិល្បៈ ដោយសារតែភាពចៃដន្យ ព្រោះនាងស្គាល់អ្នកផលិតបទចម្រៀង ហើយគេហៅច្រៀង ក៏ច្រៀងឲ្យគេបានច្រើនបទគួរសម ហើយរហូតបានឡើងទូរទស្សន៍ វៀតណាមទៀតផង។

បទចម្រៀងល្បីល្បាញខ្លាំងរបស់ សម សូនី គឺបទ «បាត់ដំណឹងស្នេហ៍» ក្រោយមកក៏មានបទចម្រៀងល្បីល្បាញ ជាហូរហែចេញជាបន្តបន្ទាប់ទៀត។ កាលពីឆ្នាំមុន បទចម្រៀងល្បីល្បាញរបស់នាង ហើយត្រូវបានគេស្គាល់ជាទូទៅ គឺបទ«រលកដួងចិត្ត» គួបផ្សំ ជាមួយនឹងសម្រស់រឹតតែស្អាតឡើង ។

តារាចម្រៀងស្រីរូបនេះ ឡើងចុះស្រុកខ្មែរញឹកញាប់ ហើយក៏មានខាងស្ថានីយទូរទស្សន៍ជាច្រើន បានទាក់ទងឲ្យឡើងច្រៀងក្នុងកម្មវិធីប្រគំ តន្រ្តីនានា ប៉ុន្តែនាងមិនទទួលឡើយ សូម្បីតែការសម្ដែងក្រៅប្រទេស ក៏មិនទទួលដែរ ព្រោះគូស្នេហ៍នាងជាតារាសម្ដែងខ្មែរកូនកាត់បារាំង បានរារាំងមិនឲ្យនាងចូលសិល្បៈ ព្រោះខ្លាចនាងត្រូវគេពង្រត់ទៅបាត់។ ម្យ៉ាងលោកកំពុងតែ ប្រឡូកក្នុងវិស័យនេះស្រាប់ ពិតជាដឹងច្បាស់ថា សិល្បៈ មានស្ថានភាពបែបណា។

កញ្ញា សម សូនី មិនបានខ្វល់ចិត្តថា បានប្រឡូកលើវិស័យសិល្បៈក្នុងស្រុកខ្មែរ ឬក៏អត់នោះទេ ព្រោះនាងមានជីវភាពខ្ពង់ខ្ពស់ នៅប្រទេសវៀតណាមទៅហើយ មិនចំបាច់មកប្រមូលប្រាក់កាក់ល្អិត ពីសិល្បៈឡើយ ។ នាងជាមនុស្សពូកែខ្មាសអៀនណាស់ សូម្បីតែគេមើលរូបចាស់ ក៏នាងអៀនរហូតដើរចេញ និងចូលចិត្តនិយាយស្ដីតិចៗ តែសំឡេងច្រៀងពីរោះ ទោះបីមិនសូវច្បាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង