CamNews

អ្នកប្រើប្រាស់ Firefox ឆ្លាតវៃជាងអ្នកប្រើ IE ?



ឆ្លងតាមរយៈការស្រាវជ្រាវមួយបានបង្ហាញអោយឃើញថាអ្នកប្រើប្រាស់ Internet Explorer
មានកំរិតវៃឆ្លាតទាបជាងអ្នកដែលប្រើប្រាស់កម្មវិធីរុករកផ្សេងៗដូចជា Firefox ជាដើម ។

ថ្មីៗនេះ ក្រុមហ៊ុនធ្វើតេស្តផ្នែកចិត្តវិទ្យា Online មួយ AptiQuant Psychometric Consulting Co
បានប្រកាសពីលទ្ធផលស្រាវជា្រវថ្មីរបស់ពួកគេ ។ ក្នុងនោះបាននិយាយថា ការសំរេចចិត្ត
ជ្រើសរើសកម្មវិធីរុករក (Browser) ណាមួយមកប្រើប្រាស់គឺសុទ្ធតែមានការទាក់ទង នឹង
ចំណេះដឹងរបស់បុគ្គលម្នាក់ៗទៀតផង ។

តាមការស្រាវជ្រាវរបស់ AptiQuant អោយដឹងថាបណ្តាអ្នកដែលប្រើកម្មវិធី Browser Internet
Explorer (IE) របស់ Microsoft ជាពិសេសចំពោះ Version ចាស់ៗគឺមានកំរិតវៃឆ្លាតទាបជាង
អ្នកដែលប្រើកម្មវិធី Browser ដូចជា Firefox ,Chrome រឺ ក៏ Safari ជាដើម ។

AptiQuant បានពិសោធន៍ IQ ទៅលើមនុស្សចំនួន ១០០,០០០ នាក់ ដែលមានអាយុលើ ១៦
ឆ្នាំ និងធ្វើការតាមដាននូវកម្មវិធី Browser ដែលពួកគេបានប្រើប្រាស់ ។ លទ្ធផលបាន
បង្ហាញថាកំរិតមធ្យមនៃ IQ អ្នកប្រើប្រាស់ កម្មវិធី Browser Internet Explorer (IE) គឺទទួល
បានក្រោម១០០ ពិន្ទុ ស្របពេលដែលរាល់កម្មវិធីរុករកផ្សេងៗ មានកំរិតខ្ពស់ជាង ។ អ្នក
ប្រើប្រាស់កម្មវិធី Opera ពិន្ទុខ្ពស់បំផុតគឺ លើ ១២០ ពិន្ទុ បន្ទាប់មកគឺ Chrome, Firefox
១១០ ពិន្ទុ ។

AptiQuant អោយដឹងថា "ពួកខ្ញុំសង្កេតឃើញថាអ្នកប្រើប្រាស់កម្មវិធីរុករក Internet Explorer
(IE) បើទោះបីជា Version ណាក៏នៅតែបង្ហាញថាកំរិត IQ របស់ពួកគេមានកំរិតទាប បើប្រៀប
ធៀបជាមួយកម្មវិធីរុករកផ្សេងៗ ។ នៅក្នុងចំណោម IE ទាំងអស់គឺមាន IE version 8 ដែល
គ្រាន់បើជាងបន្តិច ក្រៅពីនោះគឺ សុទ្ធតែមានកំរិតទាបទាំងអស់ " ។

ក្រុមអ្នកស្រាវជ្រាវបានធ្វើសេចក្តីសន្និដ្ឋានរួម " បណ្តាអ្នកដែលមាន IQ ទាបជាធម្មតាគឺខ្ជិល
ធ្វើការផ្លាស់ ប្តូរ រឺក៏ Upgrade កម្មវិធីរុករករបស់ខ្លួន "ប្រការនេះអាចមានលក្ខណៈសមស្រប
ពីព្រោះអ្នកដែលមាន IQ ខ្ពស់ជាទូទៅតែងតែមានកំរិតការយល់ដឹងនិងបំរែបំរួលរបស់គេល្អ
ជាង ទ្រាំទ្រក្នុងការធ្វើការផ្លាស់ប្តូរប្រកបដោយក្តីសង្ឃឹម សិក្សាស្វែងយល់បន្ថែមនូវអ្វីដែល
ថ្មី ទន្ទឺមពេលដែលអ្នកមាន IQ ទាបមិនមានសកម្មភាពអ្វីសោះ " ។

តែទោះជាយ៉ាងណាក៏ដោយ បើតាមទំព័រ Business Insider ធ្វើការវិភាគទៅលើគំនូសតាង
ប្រៀបធៀបរបស់ AptiQuant , គំនូសតាងអ្នកប្រើប្រាស់ IE មានកំរិត IQ ទាបជាងអ្នកដែល
ប្រើកម្មវិធីរុករកផ្សេងៗដោយសារតែ IE មានចំនួនអ្នកប្រើប្រាស់តិចជាងទ្វេរដងបើប្រៀប
ធៀបជាមួយកម្មវិធីផ្សេង ហេតុនេះស្ថិតិចំនួនមធ្យម ក៏ត្រូវទាញទំលាក់តាមនោះដែរ ។

មូលហេតុមួយទៀតបង្ហាញថាដោយសារតែ IE គឺជាកម្មវិធីដើមដែល Microsoft បានដាក់
ចូលទៅក្នុង Windows ធ្វើអោយចំនួនអ្នកប្រើប្រាស់វាប្រមាណជា ៩៥% មិនចេះពីរបៀបនៃ
ការ Install កម្មវិធីស្វែងរកថ្មី ។ ក្នុងពិភពបច្ចេកវិជ្ជាអ្នកប្រើប្រាស់ IE មានចំនួនតិចហេតុនេះ
បានជាកំរិត IQ ទាប ម្យ៉ាងទៀតដោយសារសំនួរតេស្ត IQ នោះមានលក្ខណៈស្រួល ហេតុ
នេះលទ្ធផលមិនមានភាពជាក់លាក់ ៕

(ពី Dailyinfo)
យ៉ាវីន