(អូស្ត្រាលី)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលផ្ទាំងរូបភាព ផ្សព្វផ្សាយពីកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» (Cambodia Next Top Model) បានដាក់រូបភាព របស់អ្នកនាង យ៉ាន លីនដា ធ្វើជាពិធីការីនី ជំនួស អ្នកនាង យុគ ចិន្តា ធ្វើឲ្យអ្នកគាំទ្រ អ្នកនាង យ៉ាន លីនដា ជាច្រើនបង្ហាញក្ដីសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការវិលវិញរបស់នាង មកក្នុងប្រទេសកម្ពុជាវិញ ពិសេសកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។ ប៉ុន្តែក្ដីរំពឹង និងការអបអរសាទរ របស់អ្នកគាំទ្រ ត្រូវបានស្កកចិត្ត ព្រោះតែសាមីខ្លួន គឺអ្នកនាង យ៉ាន លីដា បានប្រកាសជាសាធារណៈថា នាងមិនអាចចូលរួម ឬបង្ហាញវត្តមានក្នុងកម្មវិធីនេះ បានទេ ហើយហេតុផលអ្វីឲ្យច្បាស់នោះ ក៏នាងមិនបានបញ្ជាក់ដែរ។

អតីតតារាបង្ហាញម៉ូដ និងជាតារាចម្រៀង អ្នកនាង យ៉ាន លីដា ត្រូវបានគេមើលឃើញថា ប្រសិនបើនាងធ្វើជាពិធីការិនីក្នុងកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» គឺពិតជាមានការគាំទ្រច្រើនខ្លាំង ព្រោះស័ក្តិសមនឹងសមត្ថភាពរបស់នាង ហើយជានារីដែលពូកែ ក្នុងការតុបតែងខ្លួន និងមានរសនិយមរបរទេសខ្លាំង។

យ៉ាងណាមិញ ក្រោយពីរូបភាពបង្ហោះ ពេញបណ្ដាញសង្គម អ្នកនាង យ៉ាន លីនដា ដែលកំពុងតែជ្រកកោនលើទឹកដី អូស្ត្រាលី បានចេញមុខបកស្រាយ ក្នុងបណ្ដាញសង្គមរបស់នាងថា «រូបភាពនេះបានចរាចរណ៍ លើបណ្ដាញសង្គម ខ្ញុំពិតជាអរគុណ សម្រាប់ការគាំទ្ររូបនាងខ្ញុំ តែខ្ញុំពិតជានឹងមិនមានវត្តមាន ក្នុងកម្មវិធី កំពូលតារាបង្ហាញម៉ូដ កម្ពុជានោះទេ!»។ កម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» ត្រូវបានមហាជនមើលឃើញថា ហាក់មិនសូវលេចឮដំណឹងឲ្យទូលំទូលាយសោះ សម្រាប់រដូវកាលទី២នេះ តែបែរជាលេចឮដំណឹងពី អ្នកនាង យ៉ាន លីនដា ត្រៀមធ្វើពិធីការិនីទៅវិញ។

កម្មវិធីនេះទៀតសោត គេសង្កេតឃើញ អ្នកនាង យុគ ចិន្តា ហាក់ចេញមុខចេញមាត់ខ្លាំងជាងគេ ព្រោះនាងមានតួនាទីធំក្នុងកម្មវិធី។ តារាស្រីប្រុសនៅប្រទេសកម្ពុជា រួមមាន កញ្ញា មាន សូនីតា, អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់សម្ដែងអារម្មណ៍សោកសៅពេលឮពីការប្រកាស ដកខ្លួនចេញពីកម្មវិធី របស់អ្នកនាង យ៉ាន លីនដា ហើយក៏មិនដឹងថា តើនរណាជាអ្នករៀបចំ ផុសស្ទ័រ (ផ្ទាំងរូបភាព) នេះឡើង ដែលមានរូបនាង យ៉ាន លីដា ផងដែរ។

ថ្វីត្បិតតែនាង យ៉ាន លីដា បានបដិសេធមិនចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដនេះ ហើយមិនបានប្រាប់ពីហេតុផលក្ដី ក៏អ្នកសិល្បៈ និងមហាជនដឹងថា ការបដិសេធ អាចជាហេតុផលមួយដែលនាង មិនចង់វិលមកប្រទេសកម្ពុជា ដែលជាទឹកដីមួយ ធ្វើឲ្យនាងនឹកឃើញរឿងឈឺចាប់ជាច្រើន ពិសេសទាក់ទងនឹង ប្ដីបំពានប្រើប្រាស់អំពើហឹង្សាលើរូបនាង ពោល យ៉ាន លីដា មិនចង់ឃើញមុខ លោក យ៉ែម សំអូន ជាស្វាមីតទៅទៀតនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង