CamNews

កាត់បន្ថយទោស ពាក់កណ្តាល ក៏ព្រោះចោរដឹងកំហុស សរសេរសំបុត្រសុំទោស

ព័ត៌មានអន្តរជាតិ  ​ ៖  បើយោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស Spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ការកាត់បន្ថយទោស
ពាក់កណ្តាលត្រូវបានធ្វើឡើង  បន្ទាប់ពីបុរសជាចោរម្នាក់ បានដឹងទោសកំហុសរបស់ខ្លួនដោយ
សរសេរសំបុត្រសុំទោសទៅជនរងគ្រោះ ដែលគាត់បានលួចកាលពីពេលកន្លងទៅ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា  បុរសដែលជាចោររូបនោះ មានឈ្មោះថា
Callum Greenaway  ហើយបានសារភាពផងដែរថា ខ្លួនពិតជាដឹងទោសកំហុសហើយ   ដូច្នេះ
នាពេលទើបខ្លួនសរសេរសំបុត្រទៅសុំទោស  ជនរងគ្រោះទាំងឡាយ  បន្ទាប់ពីគេចេញយុទ្ធនា
ការលួចរបស់របរ ពីផ្ទះដល់ទៅ   ៧០ ផ្ទះ  ដែលស្មើនឹងសាច់ប្រាក់ប្រមាណជាង  £200,000  ក៏
ដោយសារតែឥទ្ធិពលគ្រឿងញៀន។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចាប់ឃាត់ខ្លួន បុរសជាចោរវ័យ២៦ ឆ្នាំរូបនេះ បើតាមសម្តី
មន្រ្តីផ្លូវការបានអោយដឹងថា  តាមពិតទៅគេត្រូវជាប់ពន្ធនាគាររយៈពេល  ៥  ឆ្នាំ តែបន្ទាប់ពីរក
អោយឃើញថា   គេបានដឹងទោសកំហុសដោយបានសរសេរសំបុត្រសុំទោសជនរងគ្រោះទាំង
នោះ​ ទើបការផ្តន្ទាទោសត្រូវបានកាត់បន្ថយពាក់កណ្តាល  ពោលគឺ គេជាប់ពន្ធនាគារតែ ២ ឆ្នាំ
កន្លះតែប៉ុណ្ណោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ spy