ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីគេហទំព័រមួយ បានចុះផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធក្លឹប Barcelona សម្រេចចិត្ដប្រកាសឆ្លើយតបតម្លៃខ្លួនជាមួយ Chelsea ហើយគឺ ២១ លានផោន។

ខ្សែប្រយុទ្ធក្លឹប Barcelona ឈ្មោះថា Pedro ដែលទទួលការទំនាក់ទំនងយ៉ាងស្អិតរមួត ពីម្ចាស់ពានរង្វាន់ Premier League ក្នុងរដូវកាលនេះ បានយល់ព្រមប្រកាសតម្លៃខ្លួនតបទៅវិញទាំស្រុងហើយគឺ ២១ លានផោន ខណៈដែលកីឡាករ ក៏មិនចង់បន្ដធ្វើជាកីឡាករ ដែលរង់ចាំទទួលឱកាសពីខ្សែប្រយុទ្ធទាំង បីរបស់ ក្រុមគឺ មាន Luis Suarez, Neymar និង Lionel Messi។

ប្រជាប្រិយភាពរបស់ ខ្សែប្រយុទ្ធរូបនេះ គឺមិនត្រឹមតែ Chelsea តែប៉ុណ្ណោះទេដែល មានមនោសញ្ចេតនា បើសូម្បីតែ បណ្ដាក្លឹបធំៗជាច្រើនទៀត ក៏ព្យាយាមតាមលួងលោមផងដែរ ដូចជា Man United Man City Liverpool និង Arsenal ជាដើម ប៉ុន្ដែក្នុងចំណោមពួកគេ ទាំងអស់គឺមានតែ Chelsea តែប៉ុណ្ណោះដែលនឹងអាចមាន ឱកាសច្រើនជាងគេ ព្រោះតាមការអះអាងរបស់កីឡាករ គឺមានតែ Chelsea ដែលមានប្រើពេលវេលាច្រើនជាងគេ។ សម្រាប់សេចក្ដីសម្រេចបន្ដ តើនឹងត្រូវកើតឡើងទៅជាយ៉ាងណា ចំពោះ Chelsea លើផ្លូវមួយនេះ? ប៉ុន្ដែយោងតាមការចុះផ្សាយរបស់ គេហទំព័រ ខ្លះបានបង្ហាញថា Chelsea ក៏បានត្រៀមខ្លួនជាស្រេច នឹងតម្លៃនេះ ហើយក៏គ្រោងនឹងចុះហត្ថលេខានា ២ សប្ដាហ៍ខាងមុខទៀតនេះ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ sportsvibe.co.uk