ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែងវ័យក្មេង ល្បីខាងសម្ញែងសម្ភារៈមានតម្លៃ កញ្ញា ព្រីម លីហ្សា ស្លៀកពាក់ខើចខ្លី បញ្ចេញសាច់សខ្ចី បង្អួតគេឯងឲ្យឃើញ ជាសារធាណៈ នៅ លើបណ្តាញសង្គមហ្វេសប៊ុក ។ ខណៈការរិះគន់ បានកើតមានឡើង បន្តកន្ទុយពីសំណាក់មហាជន អ្នកគាំទ្រ។
រូបថតជាច្រើនសន្លឹក តាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង បានបង្ហាញយ៉ាងច្បាស់ថា តារាម្ចាស់ពានតារាប្រជាប្រិយប្រចាំឆ្នាំ២០១៤ ពីកម្មវិធី "អាណាចក្រតារា" កញ្ញា ព្រីម លីហ្សា ហាក់កំពុងតែ មានចេតនា ចង់បង្អួតសម្រស់ ភាពសិចស៊ីរបស់ខ្លួន ដើម្បីទាញយកការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមកន្លង់ និង ទស្សនិកជនអ្នកគាំទ្រ។

ជាក់ស្តែងថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុក តារាស្រីនាង ព្រីម លីហ្សា ត្រូវបានគេសង្កេតឃើញថា ជាទ ម្លាប់នាង តែបានបង្ហោះរូបថតស្លៀកពាក់ សិចស៊ីបញ្ចេញចង្អូរ សាច់ដើមទ្រូង និងក្បាលពោះ ទាក់ទាញ ក្រសែភ្នែកបុរសៗ ឲ្យសម្លឹងមើលសម្រស់របស់នាង ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការសម្តែងការមិនពេញចិត្ត ចំពោះការស្លៀកពាក់សិចស៊ី របស់តារារូបនេះ ពីទស្សនិកជនមួយ ចំនួនធំផងដែរ។

ជាការកត់សម្គាល់ បើទោះបីជាមានការរិះគន់ ពីសំណាក់មហាជន ចំពោះការស្លៀកពាក់សិចស៊ី ទៅលើ នាងណាយ៉ាងណាក្តី តែមិនបានធ្វើឲ្យស្រីស្រស់រូបនេះ ខា្លចរអា និងមានការប្រុងប្រយ័ត្ន ក្នុងការស្លៀកពាក់នោះទេ។ ផ្ទុយទៅវិញនាងកាន់តែផ្គើន បង្ហោះរូបថតសិចស៊ីជាថ្មីបន្តបន្ទាប់ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook រហូតធ្វើឲ្យមហាជនរិះគន់ ដោយសារតែទង្វើរបស់នាង។

តារាសម្តែង និង ជាម្ចាស់ពានតារាប្រជាប្រិយ ប្រចាំឆ្នាំ២០១៤ ពីកម្មវិធី "អាណាចក្រតារា" កញ្ញា ព្រីម លីហ្សា ហាក់មានយីអ៊ុនមិនសូវល្អសោះ មួយរយៈពេលចុងក្រោយនេះ នាងត្រូវទទួលរងព័ត៌មាន អាស្រូវស្នេហា និងការរិះគន់ជាប់ ៗគ្នា ចំពោះការស្លៀកពាក់ មិនប្រមាណខ្លួន ចូលចិត្តតុបតែងបញ្ចេញចង្អូរដើមទ្រូង ខើចលើខើចក្រោម ។

គួររំឭកថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា មានតារាស្រីខ្មែរជាច្រើន កំពុងតែ ភ្លេចប្រពៃណី ស្រវ៉ាយកវប្បធម៌បរទេស បែរជាផ្លាស់ប្តូរខ្លួន ពីនារីខ្មែរស្រគត់ស្រគំ មកជានារីសម័យថ្មី ស្លៀកពាក់លេចលើលេចក្រោម បើទោះជាមានការរិះគន់យ៉ាងណាក្តី ក៏ពួកនាងនៅតែមិនអើពើ ឈឺក្បាលវិលមុខ នឹងការរិះគន់ របស់មហាជនឡើយ ។

យ៉ាងណាក្តីពុំទាន់មាន ប្រភពច្បាស់លាស់ណាមួយ បញ្ជាក់ថា តើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន គម្រោងកោះហៅ តារាស្រីសិចស៊ីទាំងអស់នោះ ទៅដុះក្អែលចេញម្តង និងរៀបចំឡើងវិញ នូវការស្លៀកពាក់ ឬយ៉ាងណានោះទេ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល