CamNews

ទីស្នាក់ការ ថ្មីរបស់ Facebook នាពេលរាត្រី



នៅខែ កក្កដានេះ ក្រុមបុគ្គលិកដំបូងរបស់ Facebook កំពុងតែធ្វើការផ្លាស់ទីកន្លែងរបស់ខ្លួន
មកកាន់ទីស្នាក់ការថ្មីដែលធំទូលាយ និងស្រស់ស្អាតរបស់ពួកគេ នៅឯ Menlo Park ក្នុងរដ្ឋ
California ប្រទេស អាមេរិច ។

នេះជាលើកទីពីរក្នុងការធ្វើបំលាស់ទីកន្លែងធ្វើការរបស់បុគ្គលិក ក្នុងរយៈកាលមិនទាន់បាន
ពីរឆ្នាំត្រឹមត្រូវផង របស់ Facebbok ។ ស្នាក់ការថ្មីរបស់ Facebook នេះអាចដាក់បុគ្គលិកបាន
ចំនួន ៩ ពាន់នាក់ ហើយបច្ចុប្បន្ន Facebook មានបុគ្គលិកចំនួន ២ពាន់នាក់ ។

ភាពល្បីល្បាញ និង ការជះឥទ្ធិពលយ៉ាងខ្លាំងរបស់គេហទំព័រសង្គមមួយនេះបានធ្វើអោយ
មនុស្សជាច្រើនកាន់តែចង់ដឹងនិងចង់ឃើញអំពីទិដ្ឋភាពជាក់ស្តែងដែលពួកបុគ្គលិករបស់
Facebook ទាំងនោះធ្វើការក្នុងមជ្ឈដ្ឋានដូចម្តេច ។

Aaron Sittig អ្នកជំនាញផ្នែករចនាអោយ Facebook បានធ្វើការបង្ហោះរូបភាពនៃទីស្នាក់ការ
ថ្មីដែលបានដាក់ចំណងជើងថា "អាគារលេខ ១០ ពេលរាត្រី" នៅលើទំព័រ Facebook របស់
ខ្លួន ។



ច្រកចូលត្រូវបានការពារដោយប្រព័ន្ធបច្ចេកវិទ្យា ឡាស៊ែរ









ទីកន្លែងនេះធ្លាប់ជាទីស្នាក់ការរបស់ Sun Microsystems មាន logo ខ្លះមិនទាន់បានយក
ចេញផង ។

(ពី Gawker)
រដ្ឋា