CamNews

ទស្សនាវដ្ដី Forbes "Putin នៅតែជាបុរសខ្លាំង លើលោក ខណៈ លោក Obama ខ្ទាតដល់លេខ 48 "

(មូស្កូ)​៖ សម្រាប់រយៈពេលបួន​ឆ្នាំជាប់ៗគ្នា​ប្រធានាធិបតីរុស្ស៊ី លោក​​ វ៉ា្លឌីមៀ ពូទីន ត្រូវបានទស្សនាវដ្ដី​ដ៏ល្បី​របស់សហរដ្ឋអាមេរិក Forbes ចាត់ថ្នាក់ជាបុគ្គល​ដែលមានឥទ្ធិពល​ជាងនៅលើពិភពលោក ខណៈ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោតលោក ដូណាល់ ត្រាំ ឡើងមកឈរ​នៅលេខរៀងទី២ ចំណែកឯលោក បារ៉ាក់ អូបាម៉ា បានខ្ទាតពីលេខរៀងទី៣ ធ្លាក់ដល់លេខរៀងទី៤៨។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

ទស្សនាវដ្ដី Forbes បានសរសេរនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា «បុគ្គលដែល​មានឥទ្ធិពលជាងគេ​នៅលើពិភពលោកក្នុងឆ្នាំ២០១៦ សម្រាប់រយៈពេល០៤ឆ្នាំជាប់ៗគ្នា​គឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយលោកបាន​ពង្រីកឥទ្ធិពលប្រទេសរបស់លោក ស្ទើរតែគ្រប់ជ្រុងជ្រោយនៅលើពិភពលោក»។

គួរបញ្ជាក់ថា​បុគ្គលមានឥទ្ធិពលលំដាប់លេខ២ នៅលើពិភពលោកគឺបានទៅលើលោក ដូណាល់ ត្រាំ ដែលតាមពីក្រោយដោយអធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ ជែឡាម៉ាគែល លេខ៣, ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង លេខរៀងទី៤ និងលេខរៀងទី៥ បានទៅលើសម្ដេច ប៉ាប ហ្រ្វង់ស័រ។ ក៏ប៉ុន្តែអ្វីដែល​នឹក​ស្មានមិនដល់នោះគឺ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានធ្លាក់ចំណាត់ថ្នាក់​ពីលេខ៣ ដល់លេខទី៤៨ ឯណោះក្នុងរយៈពេល​មួយឆ្នាំ​មកនេះ៕

ប្រភព ៖ អ័រតេ