CamNews

អាថ៌កំបាំងដ៏ចម្លែកនៃកោះ James Bond ក្លាយជាកោះដ៏ល្បី លើពិភពលោក

James Bond គឺជាឈ្មោះកោះធម្មជាតិមួយដ៏ទាក់ទាញ ពោរពេញទៅសម្រស់ធម្មជាតិដ៏ស្រស់បំព្រង
ដែលមានទីតាំងស្ថិតនៅប្រទេសថៃ។ កោះ James Bond ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាព
មួយតាំងពីឆ្នាំ១៩៧៤ នៅពេលដែលមានតារាភាពយន្តហូលីវូដល្បីមួយបានមកសំដែងភាពយន្តនៅ
លើកោះនេះ គឺឈ្មោះ James Bond ក្នុងបេសកម្ម ០០៧។

តាមពិតកោះ James Bond នេះមានឈ្មោះដើមគឺជាកោះTapu ដោយសារតែចង់ទទួលបានភាពទាក់
ទាញក៏បានដាក់ឈ្មោះមួយទៀតថា ជាកោះ James Bond។ បច្ចុប្បន្នកោះ បានប្រែក្លាយទៅជាតំបន់
ទេសចរណ៍ធម្មជាតិមួយ  ដ៏ស្រស់ស្អាត និង ល្បីឈ្មោះបំផុត នៅលើពិភពលោក  ដែលបាននាំភ្ញៀវ
ទេសចរជាច្រើន មកទស្សនានៅក្នុងតំបន់នេះ។

ភ្ញៀវទេសចរជាច្រើន ចូលចិត្តមកទស្សនា ឬ កំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការជិះទូកលេង
កំសាន្ត គយគន់ទេសភាព  ដ៏ស្រស់ត្រកាល  នៅជុំវិញកោះ ហែលទឹក និង ស្រូបយកខ្យល់អាកាស បរិសុទ្ធ។ល៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ phuket