មនុស្សភាគច្រើនដឹងថា ការទទួលទានផ្លែប៉មមួយ ជារៀងរាល់ថ្ងៃ អាចជួយឱ្យរាងកាយមាន
សុខភាពល្អ។ ប៉ុន្តែ មានមនុស្សតិចតួចណាស់ ដែលដឹងថាការទទួលទានផ្លែចេកមួយផ្លែ ជា
រៀងរាល់ថ្ងៃនោះ ក៏អាចជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អបានផងដែរ។

ផ្លែចេក មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយសារតែផ្លែចេកមានផ្ទុកនូវវីតាមីន
ជាច្រើន និងសារធាតុចិញ្ចឹមផ្សេងៗ ទៀត មានដូចជា៖ វីតាមីន A, C និង B6, សារជាតិដែក
ស៊ុលផួរ កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី សូឌីយ៉ូម ប៉ូតាស្យូម និងសារធាតុស្ករធម្មជាតិ ដូច
ជា ស្ករនៅក្នុងផ្លែ និង ទឹកឃ្មុំ។ល។ វីតាមីន និង សារធាតុចិញ្ចឹមទាំងអស់នេះ ធ្វើឱ្យផ្លែចេក
ក្លាយទៅកំពូលអាហារ ដែលមានអត្ថប្រយោជន៍បំផុតសំរាប់ទ្រទ្រង់សុខភាពរាងកាយរបស់
មនុស្សប្រចាំថ្ងៃ បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពដ៏សំខាន់បំផុត ដែលទទួលបានមកពីការទទួល
ទានផ្លែចេក។

ជួយទ្រទ្រង់សុខភាពបេះដូង៖ ផ្លែចេកសម្បូរដោយសារធាតុប៉ូតាស្យូម ជាតិរ៉ែ ដែលមាន
តួនាទី យ៉ាងចម្បងក្នុងការ ការពារសុខភាពបេះដូង។ សារធាតុប៉ូតាស្យូម ជ្រាបចូលទៅកោ
សិកា តាមរយៈរាងកាយ និង ជួយប្រព័ន្ធឈាមរត់ នាំយកអ៊ុកស៊ីហ្សែន ទៅកាន់ខួរក្បាល។
ហើយវាក៏ជួយ ទ្រទ្រង់ចង្វាក់បេះដូងឱ្យលោតទៀងទាត់ និង មានតុល្យភាព ក្នុងរាងកាយ។
មនុស្សដែលទទួលទានអាហារមានផ្ទុកនូវសារធាតុប៉ូតាស្យូមខ្ពស់ ដូចជា ផ្លែចេក អាចជួយ
កាត់បន្ថយគ្រោះថ្នាក់នៃការដាច់សរសៃឈាមខួរក្បាល សម្រួលឱ្យសម្ពាធឈាមដើរទៀង
ទាត់ និង ការពារប្រភេទនៃជំងឺបេះដូងផ្សេងៗ ទៀត បានយ៉ាងប្រសិទ្ធិភាព។

ជួយឱ្យភ្នែកមានសុខភាពល្អ៖ ផ្លែចេកមានផ្ទុកនូវវីតាមីន A, សារធាតុ fat-soluble ដែល
អាចជួយទ្រទ្រង់សុខភាពភ្នែកបានយ៉ាងប្រសើរដូចជា៖ ជួយការពារគ្រោះថ្នាក់នៃជំងឺងងឹត
ពេលយប់ (ជំងឺខ្វាក់មាន់)។ យោងតាម ការសិក្សាមួយបានចេញផ្សាយក្នុងឯកសារវេជ្ជវិជា្ជ
ព្យាបាលរោគភ្នែក បានឱ្យដឹងថា ការទទួលទានផ្លែចេក ៣ ឬ ច្រើន ក្នុង មួយថ្ងៃ អាចកាត់
បន្ថយគ្រោះថ្នាក់នៃភ្នែកចុះអន់ថយ។

ជួយសម្រកទម្ងន់៖ ប្រសិនបើអ្នកកំពុងស្វែងរកប្រភេទអាហារណា ដែលអាចជួយឱ្យអ្នក
សម្រកទម្ងន់បានឆាប់រហ័ស ហើយមិនប៉ះពាល់ដល់សុខភាពនោះ យើងសូមណែនាំអ្នក
ឱ្យទទួលទានផ្លែចេក។ ផ្លែចេក គឺជាជម្រើសដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ដោយសារតែ
ផ្លែចេក មានផ្ទុកនូវសារជាតិខ្លាញ់តិច មានផ្ទុកសារធាតុសរសៃ និង វីតាមីនជាច្រើនទៀត
។ សារធាតុសរសៃ ដែលមាននៅក្នុងផ្លែចេកនឹងជ្រាបចូលទឹក និង រំលាយអាហារយឺតៗ
ដែលអាចជួយអ្នក ឱ្យមានអារម្មណ៍ថាឆ្អែត បានយូរ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies