(ឧត្តរមានជ័យ)៖ នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ (ផ្លូវហាយវ៉េ) ស្ថិតនៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយទាហានកងពលតូចលេខ៤ ២នាក់បានជិះម៉ូតូ ទៅបុកគោយន្តកន្ត្រៃចតលើផ្លូវពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

លោកអធិការស្រុកអន្លង់វែង បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូនេះថា ជនរងគ្រោះបើកបរម៉ូតូម៉ាក Wave-X អត់ស្លាកលេខ អ្នកបើកបរឈ្មោះ វ៉ាន់ ប៊ុនស្រេង អាយុ២១ឆ្នាំ រស់នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយឈ្មោះ អូន នៅ អាយុ២៥ ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់ត្រង់ក្បាល។

លោកអធិការបន្ថែមថា គោយន្តកន្ត្រៃ បង្កហេតុ២គ្រឿង ដែលទី១៖អ្នកបើកបរឈ្មោះ បិន ភាព អាយុ២៥ឆ្នាំ និងទី២៖ឈ្មោះ ខន ធា អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាត្រូវជាបងប្អូនបង្កើតជាមួយគ្នា។ ក្រោយមក ម្ចាស់គោយន្តកន្ត្រៃទាំង២ បានបើករត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែងឃាត់ខ្លួនបាន។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ចំណែកអ្នកបើកគោយន្ដ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី