ភាពយន្ត ៖ អ្នកដឹកនាំរឿង Alejandro Gonzalez Iñárritu ត្រៀមនឹងបញ្ចេញនូវបទពិសោធន៍ថ្មីមួយ ទៀត បន្ទាប់ពីបានឈ្នះពាន រង្វាន់ កាល ពីរឿង Birdman ម្តងរួចមកហើយ។ ខុសពីអ្វី ដែលរឿង មុនៗ បានដាក់បញ្ចាំង រឿងThe Revenant នេះនិយាយអំពីបុរសមួយក្រុមដែលនៅតាមវាល រហោ ស្ថានព្រំដែនឆ្នាំ១៨២០។ លោក Leonardo DiCaprio ដែលជាតួឯកប្រុសនៅក្នុងរឿងដ៏ល្បី ល្បាញ មួយគឺ Titanic គាត់បានវិលមកសារជាថ្មីនៅក្នុងរឿងនេះ ដើរ តួជា Hugh Glass និង បានឈ្នះពាន រង្វាន់ Golden Globe សំរាប់ការសំដែងរបស់គាត់ផងដែរ ដែល គាត់ជាអ្នក ដែល នាំផ្លូវ ហើយប៊ិះ នឹងស្លាប់ ដោយ សារ ខ្លាឃ្មុំ ហែកញក់ញីមិនត្រឹម តែ ប៉ុណ្ណោះ គាត់ ត្រូវក្រុមរបស់ខ្លួនឯងបោះបង់ ចោល ទៀតផង។ បន្ទាប់ ពីរួចផុត ពីការ ស្លាប់មក Hugh Glass បានរៀបចំផែនការសងសឹក នឹង នរណា ដែលបានក្បត់គាត់។ រឿងដែលបង្ហាញអំពីការខិត ខំតស៊ូនេះ មិនមែនមានតែនៅក្នុងស្រ្គីប តែប៉ុណ្ណោះទេ វាក៏ជាស្នូលនៃការថតរឿងផងដែរ។

ការថតរឿងនេះមិនមែនជាការងាយនោះទេ អ្នកដឹកនាំរឿង Iñárritu ខ្លួន គាត់ ផ្ទាល់ក៏បាន ប្រថុយ ក្នុងការថត ដោយការប្រើពន្លឺពីធម្មជាតិរបស់វាលរហោស្ថាន នារដូវរងារ នៅឯប្រទេសកាណាដា។ ជឿជាក់ណាស់ថាអ្នកទាំងអស់គ្នាប្រាកដជាស្គាល់លោក Tom Hardy ពីក្នុងរឿង Mad Max: Fury Road រួចមកហើយ ឥឡូវនេះគាត់ជា John Fitzgerald ក្នុង រឿង The Revenant វិញម្តង ដែល ជា មិត្តភក្តិជិតដិតរបស់ Hugh Glass ប៉ុន្តែក៏ជាសត្រូវរបស់គាត់ដែរ។ លោក Tom Hardy ត្រូវបោះ បង់ ចោលការថតរឿង Suicide Squad ដើម្បី មក ថតរឿង The Revenant នេះ។ ការថតរឿងប្រើ អស់ ពេល៩ខែនិងជារៀងរាល់ថ្ងៃត្រូវចំនាយពេលអស់កន្លះថ្ងៃសំរាប់ក្រុមការងារដើម្បីឡើងទៅដល់គោ លដៅនីមួយៗ។ ប្រសិនជានេះមិនមែនជាការយកចិត្តទុកដាក់ចំពោះសិល្បះនៃរឿងនោះទេ តើវាជាអ្វីវិញទៅ??

ហើយនេះក៏ជាការរៀបចំដ៏ល្អមួយសំរាប់រដូវកាលប្រគល់ពានរង្វាន់ដែរ។ The Revenant បានឈ្នះ ពានចំនួន៣រួចមកហើយនៅ Golden Globes រួមមាន Best Director, Best Performance by Le - onardo ក្នុងនោះក៏មាន Best Motion Pictures ផងដែរ។ មានមនុស្សជាច្រើនបានជឿជាក់ថារឿង មួយនេះ នឹង ធ្វើ ឲ្យ Leonardo ទទួលបានពានរង្វាន់ Oscar។ ប៉ុន្តែ នេះក៏មិនមែនជាលើកទីមួយ ដែរគេបាននិយាយពាក្យនេះ ពួកយើងប្រាកដជានៅចាំបានកាលពីរឿង Django Unchained, The Wolf of Wall Street និង Aviator ហើយ។ តើនេះ អាចធ្វើឲ្យសម្ពន្ត័ភាព រវាងលោក Iñárritu និង Leonardo ដែរបានអរគុណគ្នា ទៅវិញទៅមក ម្តង ហើយ ម្តងទៀត នៅឯ កម្មវិធី Golden Globes ឈាន ទៅដល់កំរិតកំពូលមួយដែររឺទេ តាមរយៈ Academy?

ប្រសិនជាអ្នកចង់មានគំនិតផ្ទាល់ខ្លួនទាក់ទងនឹងការឈ្នះពាន រង្វាន់ទាំងនោះ កុំភ្លេចមក ទស្សនា រឿង The Revenant ដែលនឹងមានចាក់បញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី២១មករានេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

<object width="471" height="404" data="http://www.youtube.com/v/3BtnhIcIADg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/3BtnhIcIADg&rel=1" /></object>

គួររំឮកថា ដើម្បី ទទួល បានពត៌មាន លំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្ត ដែលលោក អ្នកចូលចិត្ត អាច ចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញសង្គមដូចជា : www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cine maonline.asia/kh ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមានID: @JAIKON ដើម្បី ទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited