ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង អ្នកនាង គឹម លីហ្សា បានសម្រេចចិត្តដឹកដៃ បុរសអាណិកជនខ្មែរ រស់នៅអូស្ត្រាលី រៀបការតាម ប្រពៃណីខ្មែរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣រួច ភ្លាមនាងក៏បាន បង្ហោះរូបថតជាច្រើន សន្លឹកបង្ហាញទៅលើ ទស្សនិកជន ដែលគាំទ្រ និងស្រលាញ់ចូលចិត្ត នាងឲ្យ ដឹងពីសុខទុក្ខ និង ភាពសប្បាយរីករាយ របស់នាង ជាមួយស្វាមីមិនដែលដាច់ទេ តែអ្វីដែលធ្វើឲ្យ ទស្សនិកជននឹកស្មាន មិនដល់នោះ គឺសូម្បីតែរូបថត ស៊ិចស៊ីនាង និងស្វាមីនៅលើគ្រែ តែពីរនាក់ ដែលរៀបចំផ្សំដំណេកនោះ ក៏បង្ហាញជាសាធារណៈនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដែរ ។

រូបថតជាច្រើនសន្លឹក បានរំលេចឡើង ជាសាធារណៈនៅលើ Facebook ផ្ទាល់ខ្លួនរបស់ អ្នកនាង គឹម លីហ្សា ស្តែងឲ្យឃើញពី ភាពផ្អែមល្ហែម របស់ស្វាមីភរិយា មួយគូដែល ទើបតែរៀបការ ហើយ ថ្មីថ្មោង កាលពីពេលកន្លងទៅ តាមរយៈរូបថតជាច្រើន សន្លឹកនោះ គឺអ្នកនាង គឹម លីហ្សា និងស្វាមី បានថតនៅក្នុងបន្ទប់គេង របស់ពួកគេទាំងពីរនាក់ ដោយស្វាមី របស់នាងដោះអាវ និងនាងកំពុង តែស្ថិតនៅ ក្នុងឈុតគេងខ្លី ឆ្លុះសាច់សរម៉ដ្ឋរលោង របស់នាង មើលទៅគួរឲ្យទាក់ទាញ កាម អារម្មណ៍ពី សុភាពបុរសនានា ។

ក្នុងចំណោមតារាប្រុសស្រី ជាច្រើនដួងដែលបានរៀបការ តាមប្រពៃណីស្របាល និងអ្នកនាង គឹម លីហ្សា គ្មានអ្នកណាម្នាក់ បង្ហាញរូបថតបែបនេះ ជាសាធារណៈឡើយ គឺមានតែនាងម្នាក់ប៉ុណ្ណោះ ដែលរំលេចរូបថតបែបនេះ ជាសាធារណៈបង្អួតពី សុភមង្គល ទៅដល់ក្រុមអ្នកគាំទ្រនាង។

ចង់ដឹងទេថា រូបថតសិចស៊ីដែល នាងថតនៅលើគ្រែ រៀបចំផ្សំដំណេកជាមួយស្វាមី នោះមានការ ទាក់ទាញការ កាមអារម្មណ៍កម្រិត ណានោះទេ ទស្សនាទាំងអស់គ្នា ៕

ដើមអំពិល

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល