ភ្នំពេញ៖ ចាប់តាំងពីតារាចម្រៀងត្រកូល "ខាត់" ចូលប្រឡូកក្នុងវិថីសិល្បៈ មកគេសង្កេតឃើញថា បើទោះជាគ្រួសារ មួយនេះមានសមាជិកច្រើនប៉ុណ្ណាក៏ដោយ ប៉ុន្តែគ្រួសារមួយនេះ មិនដែលមានទំនាស់ ឬភាពប្រេះឆាជាមួយគ្នាដោយ បើកចំហរម្តងណាឡើយ ។ ទើបតែពេលនេះស្រាប់តែលោក ខាត់ ចំរើន បានចេញមុខទម្លាយជាសាធារណៈបង្ហាញ ពីភាពរង្គោះរង្គើ រវាងលោក ជាមួយនឹងបងស្រីខ្លួនឯង គឺតារាចម្រៀងយេៗអ្នកនាង ខាត់ សុឃីម នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ព្រោះបងស្រីរបស់លោក ឲ្យតម្លៃអ្នកដទៃខ្ពស់ ជាងប្អូនៗរបស់ខ្លួន ។

តាមរយៈសារមួយចំនួន ដែលតារាកំប្លែងលោក ខាត់ ចំរើន បានសរសេរជាច្រើន បង្ហោះបន្តបន្ទាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយលើកឡើងថា “ខ្ញុំសូមទោសបងស្រី ជាចំហរក្រែងលោប្អូន មានប្រព្រឹត្តខុស កន្លងមកប្អូនសូមឲ្យបងអធ្យាស្រ័យ ដល់រូបប្អូនផង.!! តែសុំបងមេត្តាដល់ចិត្តប្អូន សុំបងកុំឲ្យគេដឹកមុខជ្រុលពេក អាណិតដល់ប្អូនៗ ដែលគ្រាន់តែសុំរស់តាមក្រោយបង និងអាណិតដល់អ្នកបម្រើជំនិត ដែលតាមបងអស់រយៈពេល ជាង២០ឆ្នាំកន្លងទៅនេះ...សុំតែម្យ៉ាង (បងលុបអាប៉ាយចេញពីត្រកូលខាត់ទៅ) បើវាជាមនុស្សល្អ វាជាគ្រួសារ ត្រកូលខាត់ វាមិនយករឿងគ្រួសារ ទៅលាតត្រដាង ឲ្យអ្នកដទៃដឹងនោះទេ..” ។

តារាប្រុសដែលធ្លាប់តែកំប្លែង ធ្វើឲ្យទស្សនិកជនសើច សប្បាយរូបនេះបានបង្ហោះសាររៀបរាប់ទៀតថា “ខ្ញុំគ្មានបំណង ចង់បានអ្វីក្រៅ តែពីសេចក្ដីសុខ ដូចដែលបងប្អូនមានរាល់ថ្ងៃអីចឹង ..រឿងដែលកើតឡើងពីមុនខ្ញុំបានកប់វាចោលទៅ ហើយតែពេលនេះ ខ្ញុំគ្រាន់តែសំណូមពរ គាត់កុំឲ្យយកអាប៉ាយម៉ោ ធ្វើអីទៀត គឺព្រោះតែអាប៉ាយហ្នឹងហើយដែលធ្វើឲ្យ ប្ដីគាត់វាយខ្ញុំ តែគាត់តាមប្ដីដាច់ខាត ត្រូវតែយកអាប៉ាយមកឲ្យខានតែបាន..???” ។

តាមរយៈការបង្ហាញសារខ្លី តែបានបង្កប់ន័យជ្រាលជ្រៅ ក្នុងបញ្ហាប្រេះឆា របស់តារាកំប្លែង លោក ខាត់ ចំរើន នេះបាន សរបញ្ជាក់ឲ្យឃើញថា នៅក្នុងគ្រួសាររបស់លោក កំពុងតែមានភាពរកាំរកូស ជាមួយគ្នារហូតឈានដល់ការមានអំពើ ហិង្សាជាមួយគ្នាទៀតផង ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ និងងឿងឆ្ងល់នោះគឺមនុស្សម្នាក់ឈ្មោះថា "អាប៉ាយ" ជាអ្នកណា? លោក ខាន់ ចំរើន បានលើកឡើងទៀតថា ហេតុអីបានជា បងស្រីខ្លួនលើកតម្កើងខ្ពស់ និងបណ្តោយឲ្យជិះជាន់បងប្អូន ស្រេចតែហ្នឹងចិត្ត គ្មានគិតពីអ្នកណា? ឲ្យតែឈ្នះហើយ លោករស់ក្រោមដំបូលផ្ទះគាត់តែ គាត់បើកដៃឲ្យអ្នកផ្សេង មកគាបសង្កត់ លើយើងវិញតើឈឺចាប់អត់..?

ទាក់ទងនឹងព័ត៌មាន ដែលតារាកំប្លែងលោក ខាត់ ចំរើន ទម្លាយថាលោក និងបងស្រីអ្នកនាង ខាត់ សុឃីម កំពុងតែមានបញ្ហាមិនចុះសម្រុងគ្នា ដោយសារតែបងស្រីលើកតម្កើង អ្នកដទៃនាំឲ្យមានជម្លោះ ក្នុងគ្រួសារនោះគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងទៅលោក ដើម្បីសាកសួរព័ត៌មានបន្ថែមបានទេ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល