CamNews

វះកាត់​ដើមទ្រូង ៖ អត្ថប្រយោជន៍ និង​ផលប៉ះពាល់

(​សុខភាព​)៖ ការកែ​សុដន់​ឬ​កែ​ដើមទ្រូង​ដោយ​ការវះកាត់ ភាគច្រើន​កើតមាន​ចំពោះ​ស្ដ្រី​ដែល​នៅ​លីវ និង​ស្ដ្រី​វ័យ​កណ្ដាល​ដែល​មាន​បញ្ហា ដើមទ្រូង​យារ​ធ្លាក់​ខ្លាំង ដើមទ្រូង​តូច ឬ​មិន​មាន​ដើមទ្រូង​តែម្ដង​។ ការវះកាត់​កែ​ដើមទ្រូង​អាចជា​មូលហេតុ​នៃ​ការវះកាត់​ព្យាបាល ជម្ងឺ និង​ជា​ផ្នែក​មួយ​នៃ​ការវះកាត់​កែ​សម្ផស្ស​ផងដែរ​។ តើ​ការវះកាត់​កែ​ដើមទ្រូង​ធ្វើឡើង​ដូចម្ដេច​? តើ​ការវះកាត់​កែ​សម្ផស្ស នេះ​អាច​មាន​បញ្ហា​ដែរឬទេ​?

ដើម្បី​ធ្វើ​ការបកស្រាយ​អំពី​ការវះកាត់​ដើមទ្រូង​នេះ​ជូនប្រិយ​មិត្ដ​ អ្នកអាន​ទាំងឡាយ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ធ្វើ កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទ​សីហា អ្នកជំនាញ​ខាង​វះកាត់​កែ​សម្ផស្ស​នៅ​មន្ទីរ​សម្រាក​ព្យាបាល​សុខ​ហុក​។​

​មូលហេតុ​ដែល​ត្រូវ​វះកាត់​ដើមទ្រូង​

​នៅពេលដែល​យើង​ឮ​ថា​ការវះកាត់​កែ​សុដន់ យើង​តែង​គិតថា​មាន​មូលហេតុ​តែមួយគត់​គឺ​ការកែ​សម្ផស្ស​។ ផ្ទុយទៅវិញ​នៅ មាន​មូលហេតុ​ផ្សេងទៀត​ដែល​បណ្ដាល​អ្នក​ជម្ងឺ​សម្រេច​ចិត្ដ​ទៅ​ទទួល​ ការវះកាត់​លើ​សុដន់​។​

០១) មូលហេតុ​វះកាត់​ដោយ​ការព្យាបាល​ជម្ងឺ ៖ ការវះកាត់​នេះ​អាច​កើតឡើង​ដោយសារ​តែ​ការព្យាបាល​ជម្ងឺ ដូចជា​មាន បញ្ហា​ដុំ​ក្នុង​សុដន់ ឬ​ជា​ជម្ងឺមហារីក​ជាដើម​។ ដូចនេះ​គ្រូពេទ្យ​ត្រូវ​ធ្វើការ​វះកាត់​យក​ក្រពេញ​សុដន់​ចេញ​ហើយ​ធ្វើការ​ បង្កើត​ជា​រូបរាង សុដន់​ឡើងវិញ ដោយ​មធ្យោបាយ​ផ្សេងៗ​។​

០២) មូលហេតុ​វះកាត់​ដោយ​ការកែ​សម្ផស្ស ៖ ក្រៅ​ពី​បញ្ហា​ព្យាបាល​ជម្ងឺ​ហើយ​នោះ វិធី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការវះកាត់​កែ សម្ផស្ស​សម្រាប់​ស្ដ្រី​ទាំងឡាយ​ផង​ដែរ​។ បញ្ហា​នេះ​អាច​កើត​មាន​សម្រាប់​អ្នក​ដែល​នៅ​លីវ​មិនសូវ​មាន​ដើមទ្រូង ដែល​ចាំបាច់​ត្រូវការ ធ្វើឱ្យ​ខ្លួន​មាន​សុដន់​ឡើងវិញ​គួរ​ជាទី​ពេញចិត្ដ​ដោយ​ការវះកាត់​ដើមទ្រូង​ ។ មួយ​វិញ​ទៀត​គឺ​ចំពោះ​អ្នក​ដែល​ក្រោយ​ពី​សម្រាលកូន​ហើយ ដើមទ្រូង​មាន​សភាព​យារ​ធ្លាក់ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​គាត់​សម្រេច​ទៅ​ធ្វើ​ការវះកាត់​កែ​ ដើមទ្រូង ដើម្បី​បាន​ដើមទ្រូង​គួរ ជាទី​ពេញចិត្ដ​សម្រាប់​ខ្លួន​។ ឯ​មួយវិញទៀត​គឺ​ចំពោះ​ស្ដ្រី​វ័យ​ចំណាស់​នៅ​អឺរ៉ុប​គឺ​មក​ធ្វើ​ការវះកាត់​កែ ​សម្ផស្ស ដោយសារតែ​មាន​បញ្ហា ដើមទ្រូង​ធ្លាក់​ខ្លាំង​។​

​វិធី​វះកាត់​កែ​ដើមទ្រូង​

​ចំពោះ​ការវះកាត់​ដើមទ្រូង​ភាគច្រើន​គេ​ជ្រើសរើស​យក​ការដាក់​ស៊ី​លី​កូន​ ទៅក្នុង​ទ្រូង​។ ស៊ី​លី​កូន​គឺជា​ប្រភេទ​ប្រូតេ​ស៏ (Prothese)​ម្យ៉ាង​ដែល​មាន​រាង​ដូច​សុដន់ សភាព​ទន់ជ្រាយៗ​ដែល​មាន​ទៅ​តាម​ទំហំ​របស់​មនុស្ស​។ វិធី​នៃ​ការវះកាត់​កែ​ដើមទ្រូង​នេះ យើង​ត្រូវ​ធ្វើ​ការវះកាត់​នៅ​ជុំវិញ​ក្បាល​សុដន់ ហើយ​បញ្ចូល​ស៊ី​លី​កូន​ចូល​ទៅក្នុង ដើម្បី​ឱ្យ​ដើមទ្រូង​មាន​សភាព​ប៉ោង​ស្អាត​តាម​ធម្មជាតិ ។ ឯ​វិធី​មួយវិញទៀត បើ​សុដន់​ដែល​ធ្លាក់​ខ្លាំង​គឺ​គេ​វះកាត់​នៅ​ខាងក្រោម​សុដន់ និង​អាច​វះ​នៅ​ខាង​ចំហៀង​តែម្ដង​។ ប៉ុន្ដែ​ភាគច្រើន​នៃ ការវះកាត់​ដើមទ្រូង​នេះ គេ​និយម​វះកាត់​នៅ​ជុំវិញ​ក្បាល​សុដន់​ជាង ព្រោះ​នៅពេលដែល​ដេរ​ភ្ជិត​មកវិញ​ធ្វើឱ្យ​មិន​មាន​ស្នាម​អ្វី​គួរ​ឱ្យ​កត់ សម្គាល់​នោះទេ​។ ក្នុង​ការវះកាត់ គេ​ត្រូវ​ការវះកាត់​ដាក់​ស៊ី​លី​កូន​នៅ​កល់​ខាងក្រោម​ក្រពេញ​សុដន់ បើ​ក្នុង​ករណី​មិន​មាន​ក្រពេញ​សុដន់ គ្រប់គ្រាន់​នោះ គេ​ត្រូវ​ដាក់​ស៊ី​លី​កូន​នៅ​ខាងក្រោម​សាច់ដុំ​ទ្រូង​តែម្ដង​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី