CamNews

បង្ក​ការ​ភ្ញាក់​ផ្អើល ព្រោះ​អ្នក​ជំងឺ​ម្នាក់​ស្លាប់ ខណៈ​ហក់​ចេញ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់ កំពុង

(អាមេរិក)៖ ប៉ូលិសនៅរដ្ឋ​ចចចារ បាននិយាយថា បុរសជាអ្នកជំងឺអាយុ២២ឆ្នាំម្នាក់ ឈ្មោះ Andrew Hill បានបាត់បង់ជីវិត បន្ទាប់ពីលោតចេញពីរថយន្ត សង្គ្រោះបន្ទាន់ ខណៈ​ដែលរថយន្ត កំពុងចរាចរណ៍ លើផ្លូវហាយវ៉េមួយ។

សាក្សីដែល បានឃើញហេតុការណ៍ និយាយថា ក្រោយពីលោតចុះ ពីរថយន្តពេទ្យរួច អ្នកជំងឺនោះក៏រត់ត្រឡប់ ទៅកាន់រថយន្តសង្គ្រោះវិញ​ដែរ តែពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកសំដៅមកបុកចំ អ្នកជំងឺតែម្តង។

គ្រូពេទ្យនិយាយថា នៅមុនពេលកើតហេតុ អ្នកជំងឺដែលជាជនរងគ្រោះ ហាក់ដូចជាមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង ហើយគ្រូពេទ្យចាប់លែងឈ្នះ ទើបគេស្ទុះហក់ចេញពីរថយន្តបានភ្លាមៗ ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង ទើបជួបគ្រោះថ្នាក់បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង