ភ្នំពេញ៖ នៅក្នុងកម្មវិធីប្រឡងខ្នាតអន្តរជាតិ “Miss Grand International 2014” ដែលរៀបចំឡើង នៅប្រទេសថៃនេះ គេ សង្កេតឃើញថា មានវត្តមានស្រីស្អាត មកពីបណ្តាលប្រទេស ជាច្រើន ចូលរួមប្រកួតប្រជែងហើយនៅក្នុងនោះ ក៏មានវត្តមាន ស្រីស្អាត សម្បុរស្រអែមស្រស់ កញ្ញា ទឹម ស្រីនាថ ក៏បានបង្ហាញ វត្តមាន ចូលរួមប្រឡងតំណាង ប្រទេសកម្ពុជាផងដែរ ។

កញ្ញា ទឹម ស្រីនាថ ត្រូវបានគេជ្រើសរើស ឲ្យចូលប្រឡងនៅក្នុង កម្មវិធីខ្នាត “Miss Grand International 2014” តំណាងឲ្យនារីខ្មែរ ចូលរួមប្រកួតប្រជែង ជាមួយបេក្ខនារីមកពីប្រទេសជាច្រើនមានដូច ជា ៖ Australia ,Argentina ,Brazil ,Chile ,Canada ,Cameroon ,Cuba ,Finland ,France ,India ,Indonesia ,Japan ,Singapore ,New Zealand , Cambodia និងរួមជាមួយ ប្រទេសជាច្រើនទៀត ។

នៅក្នុងនោះគេសង្កេតឃើញថា មានវត្តមានបេក្ខនារី ប្រមាណ៨៥ នាក់ មកពីប្រទេសផ្សេងគ្នា ត្រូវបាន គេយករូបថតដាក់បង្អួត សម្រស់ប្រជែងគ្នា ដើម្បីឲ្យទស្សនិកជនធ្វើការ បោះឆ្នោតគាំទ្រពួកគេ ដោយក្នុងនោះ គេសង្កេតឃើញថា កញ្ញា ទឹម ស្រីនាថ ត្រូវបានគេ បោះឆ្នោតជ្រើសរើសបាន 8.87% ជាប់ជាស្រីស្អាតម្នាក់ ទទួលបាន ការគាំទ្រមិនចាញ់ ស្រីស្អាតមកពីប្រទេសដទៃប៉ុន្មានទេ ។

តាមរយៈការបង្ហាញវត្តមានរបស់ កញ្ញា ទឹម ស្រីនាថ នៅលើឆាក អន្តរជាតិនេះចាត់ទុកថា ជាស្រីស្អាតមួយ ដែលមានសម្រស់ស្អាត ទន់ភ្លន់ សាកសមជានារីខ្មែរខ្លាំងណាស់ ។ ដូច្នេះប្រសិនបើទស្សនិកជន មានបំណងចង់ឲ្យ កញ្ញា ស្រីនាថ បានទទួលជ័យលាភី ក្នុងការប្រកួតខាងលើនេះ មានតែចូលរួមបោះឆ្នោត និងលើកកំលាំងចិត្ត នាងទាំងអស់គ្នា ។

សូមជម្រាបថា លោកអ្នកអាចចូលរួមបោះឆ្នោតជូន កញ្ញា ទឹម ស្រីនាថ បានដោយគ្រាន់តែចូលក្នុងគេហទំព័រ http://www.missgrandinternational.com ហើយចុះពាក្យ Vote លើឈ្មោះរបស់នាងជាការស្រេច៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល