ព័ត៌មានអន្តរជាតិ៖តើលោកអ្នក បានដឹង ថាតើ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋ Adelaide ប្រទេស អូស្រ្តាលីឯណោះវិញ អាកាសធាតុក្តៅមានសីតុណ្ហភាពកើនឡើងដល់ទៅ ប៉ុន្មានអោយពិតប្រាកដ ? តាមពិតទៅ បើតាមការអោយដឹង សីតុណ្ហភាព នាថ្ងៃនោះ បានកើនឡើងកំដៅ ដល់ទៅ ៤២ អង្សាឯណោះ ដោយនៅក្នុងនោះ ប៊ិះនឹងឆក់យកជីវិត ក្មេងតូចម្នាក់ ដែលកំពុងតែមានវត្តមាននៅ ក្នុងរថយន្ត សំចតក្រោមពន្លឺថ្ងៃ ។

គួរបញ្ជាក់ផងដែរថា កុំតែបានបុរសជាមន្រ្តីសន្តិសុខនោះទេ កុំអីក្មេងតូចម្នាក់នេះ អាចនឹងស្លាប់ បាត់បង់ជីវិត ក៏ថាបាន ពីព្រោះថា គេស្ថិតនៅក្នុងរថយន្តសំចត នៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅ និង ទ្វាររថយន្តបិទអស់ជាច្រើនម៉ោង ដោយឃើញហេតុការណ៍ មិនស្រួល ខណៈក្មេងតូច មិនអាចទ្រាំ នឹងសីតុណ្ហភាពថប់ក្តៅខ្លាំងហើយនោះ បុរសជាមន្រ្តីសន្តិសុខ ក៏បានសម្រេចចិត្ត វាយកំទេច បំបែកកញ្ជក់រថយន្ត ធ្វើការសង្គ្រោះគេដោយផ្ទាល់តែម្តង។

<object width="484" height="415" data="http://www.youtube.com/v/S4bOLN1ME50&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/S4bOLN1ME50&rel=1" /></object>

ភ្លាមៗនោះក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ដោយបានចុះទៅដល់កន្លែងកើតហេតុ និងបញ្ជូនក្មេងតូច ទៅកាន់មន្ទីរពេទ្យ Lyell McEwin Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ យោង តាមសេចក្តីរាយការណ៍ អះអាងថា ជាសំណាងល្អ បានជួយគេ និងបញ្ជូនមកមន្ទីរពេទ្យទាន់ពេល កុំអី មិនដឹងជា សោកស្តាយ យ៉ាងណានោះទេ។

ផ្ទុយទៅវិញ បើយោងតាមសម្តីអ្នកនាំពាក្យ តំណាងអោយ ស្នងការប៉ូលីស ប្រចាំកន្លែងកើតហេតុ អោយដឹងថា ស្រ្តីម្នាក់ (ពុំបានបញ្ជាក់អត្តសញ្ញាណ) បានបើកឡានដឹកគេមក មជ្ឈមណ្ឌលទិញ ឥវ៉ាន់ខាងលើ ខណៈស្រ្តីជាម្តាយគេ ដេកឈឺនៅឯផ្ទះ តែដឹងអីថា ប៊ិះនឹងស្តាយក្រោយអស់មួយ ជីវិត ជាមួយនឹងការធ្វេសប្រហែសរបស់គាត់ ពោល ទុកក្មេងចោល នៅក្នុងរថយន្ត និងដើរទិញ ឥវ៉ាន់អស់ជាច្រើនម៉ោង ។ ខាងក្រោមជាវីដេអូ ជួយសង្គ្រោះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ចងចាំ ៖ ខណៈសីតុណ្ហភាព នាពេលថ្មីៗនេះ កើនឡើងកម្តៅ គួរអោយកត់សម្គាល់ហើយ នោះ ទស្សនិកជនទាំងអស់គ្នា ត្រូវធានា អោយបានថា នឹងមិនមានការធ្វេសប្រហែស ដូច ខ្សែអាថ៍វីដេអូខាងលើ ពោល មិនត្រូវសំចតឡាន នៅក្រោមកំដៅថ្ងៃក្តៅ រួចទុកក្មេងតូច នៅក្នុងរថយន្តតែឯកឯងជាច្រើនម៉ោង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak