CamNews

សំណើច រឿង៖ សេដ្ឋី រើសកូនប្រសារ



<p style="text-align: justify;">កាលពីព្រេងនាយ​មាន​សេដ្ឋី​ម្នាក់​មាន កូនក្រមុំ​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ជាទី​ស្រលាញ់ ។ គាត់​ចង់បាន​កូនប្រសារដែល​មាន​ប្រាជ្ញា​វៃឆ្លាត ក៏​ប​ញ្ផា​អោយ​គេ ប៉ាវគង​ប៉ាវ​ឃ្មោះ រក​យុវជន​ដែល​មាន​ប្រាជ្ញា ដោយ​មាន​លក្ខខណ្ឌ​ថាបើ​មាន​បេក្ខជន​ណា​អាច ធ្វើ​អោយ​ដំរី​លើកជើង​បាន លោក​សេដ្ឋី​នឹង​លើក​កូនក្រមុំ​អោយ​ភ្លាម។ មាន​បេក្ខជន​បាន​មក​ចូលរួម​ប្រឡង​យ៉ាងច្រើនតែ​មិន​អាច​ធ្វើ​អោយ​សត្វ​ដំរី​លើក ជើង​បាន​ ឡើយ ថែម​ទាំង​មាន​របួស​ដោយសារ​ដំរី​ទៀត​ផង។</p> <p style="text-align: justify;"><a class="thickbox" title="" href="/FileManager/Commons/2013/12/4/2rc7t5i-04-12-2013--10-04-51.jpg"><img src="/FileManager/Articles/mce/2013/12/4/2rc7t5i-04-12-2013--10-04-51.jpg" alt="" width="473" height="338" /></a></p> <p style="text-align: justify;">តែ​នៅ​សល់​បុរស​ម្នាក់ មក​ពី​ស្រុកលើ គាត់​ដើរ​ពីក្រោយ​ដំរី​រួច​ក៏ ដាល់​ចំ​ពង​ដំរី​មួយ​ដៃ យ៉ាងដំណំ​ធ្វើ​អោយ​ដំរី​ឈឺ​លោត​ជើង​៣​ជើង ៤ ភ្លាម​នោះ​លោក​សេដ្ឋី​ញញឹម​ពេញចិត្ត​យ៉ាង​ខ្លាំង ដោយ​គិត​ថា បុរស​ម្នាក់​នេះ​ពិតជា​មាន​ប្រាជ្ញា​ណាស់ គាត់​ក៏​និយាយ ទៅ​កាន់​បុរស​នោះ​ថា បើ​ឯង​ធ្វើ​អោយ​ដំរី​គ្រវីក្បាល​បាន យើង​នឹង​លើក​កូនស្រី ព្រមទាំង​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​អោយ​ភ្លាម​។ លឺ​ដូច្នេះ​បុរស​នោះ ក៏​ដើរទៅ​ជិត​ត្រចៀកដំរី ហើយ​ខ្សឹប​ប្រាប់​ដំរី​ថា ម៉េច​ឯង​ចង់​ត្រូវ​មួយ​ដៃ​ទៀត​ឬ? ឬ​សូរ​ភ្លាម​ដំរី​ភ័យ​ណាស់ ក៏​គ្រវីក្បាល​ញ័រ​ដូច​គោ​ស្រាំងទិច ៕</p>