ព័ត៌មានអន្តរជាតិ ៖ ជាការពិត គាត់បានយល់ព្រមជួបជាមួយនឹងនាង Feifei ស្រ្តី រក ស៊ីផ្លូវភេទម្នាក់ ដែលមានតម្លៃទាបជាង នារីរកស៊ីរបរដូចគ្នា ដែលមាននៅកន្លែងជួញដូរដោយផ្ទាល់ ប៉ុន្តែច្រើនជាង ការសន្សំសំចៃថវិកា លោកបានបែរជាចាញ់បោកអស់ទឹកប្រាក់ច្រើនជាង ២០០ ដុល្លារទៅវិញ ។

ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំ លោក John (ពុំមានជាឈ្មោះពិត) គឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរង គ្រោះជាបុរស ច្រើនជាង ២០០ នាក់ ដែលបានក្លាយជាជនរងគ្រោះ មានការបោកប្រាស់ តាមប្រព័ន្ធ អ៊ិនធើណេត ជាមួយនឹងគោលការណ៍ទុច្ចរិតសិច បោកអោយទិញកាតក្រេឌីដ ។ ទោះ ជាយ៉ាងណា ក៏ដោយចុះ លោក John បានពិចារណា និងចាត់ទុកខ្លួនឯងថា ជាជនរងគ្រោះ មានសំណាងចាញ់ បោកលុយត្រឹមតែ ២០០ ដុល្លារ ស្របពេលដែលជនរងគ្រោះម្នាក់ទៀតកាលពីខែមុនចាញ់បោកដល់ ទៅ ៣៥,0០០ ដុល្លារឯណោះ ។

រឿងហេតុចាញ់បោកខាងលើនេះ អាចកើតឡើងទៅបាន ព្រោះតែ បុរស អគតិមួយក្រុម ងប់ងល់នឹង ស្រីស្អាតតាមអ៊ីនធើណេតខ្លាំងពេក មាននិន្នាការ ចង់ជួបនឹង និងសិចជាមួយនាងពី ព្រោះតែរូបភាព នាងមានភាព ទាក់ទាញខ្លាំង រំញោចដល់ចំណង់ផ្លូវភេទរបស់ខ្លួន ។ របាយការណ៍ បញ្ជាក់អោយដឹង ថា ករណីចាញ់បោក តាមរយៈការទិញកាតក្រេឌីដនោះ គឺភាគច្រើន គឺជាទម្រង់ Alipay Purchase Cards ដែលមាននៅទូរម៉ាស៊ីន AXS ខណៈជនរងគ្រោះភាគច្រើន អាចចំណាយ បានតាមរយៈ កាត iTunes ។ Alipay Purchase Cards គឺជាកាតក្រេឌីដចំណាយ ស្រដៀងទៅនឹង PayPal ខណៈក្រេ ដីឌកាតមួយនេះ អាចប្រើប្រាស់បានតែមួយគត់នៅលើវេបសាយ លក់រាយរបស់ ចិន Taobao និង Tmall ។ សម្រាប់ករណីលោក John គឺបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុននៅពេលដែល លោកមានឱកាសបានឃើញរូបភាព ដ៏ទាក់ទាញនាង Feifei នៅលើទំព័រចិន Baidu ។ លោកក៏បាន ចាប់ផ្តើម Add ទៅនាងតាមរយៈ WeChat ជាសេវាសារ របស់ប្រទេសចិន ហើយពួក គេ ក៏បានចាប់ ផ្តើមទាក់ទងគ្នាតែម្តង ។

ខណៈចេះតែឆ្លើយឆ្លងគ្នា បានរយៈពេលត្រឹមតែ ២ ទៅ ៣ ថ្ងៃ នាង Feifei បានចាប់ ផ្តើមហៅលោក John ថាបងសម្លាញ់ រួចក៏បានចាប់ផ្តើម បញ្ជូនរូបសិចស៊ីរបស់នាងទៅអោយគាត់ ។ មិនយូរមិនឆាប់ នាងក៏បានសម្រេច ផ្តល់សេវាកម្មរបស់ខ្លួន (សិច) ទៅអោយគាត់ កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លង ទៅនេះ ខណៈលោក John ក៏បានយល់ស្រប ចំពេលល្មម លោកធ្វើការតែ មួយព្រឹក ថ្ងៃសៅរ៍ " ពិត ណាស់ ខ្ញុំធ្វើការតែមួយព្រឹកនោះទេ នៅថ្ងៃសៅរ៍ ស្របពេលដែលនាង មានត ម្លៃធូរថ្លៃ ជាងនារីបម្រើ សេវាកម្មឯទៀត ២ ម៉ោងត្រឹមតែ ១០០ ដុល្លារ និង ២០០ ដុល្លារ មួយយប់ មិនគិតចំនួនដង នោះ ខ្ញុំ បាទក៏យល់ព្រមតែម្តង ។

មិនយូរមិនឆាប់ ពួកគេក៏បានណាត់ជូបគ្នា នៅ Block 728 ផ្លូវ Ang Mo Kio Avenue 6 ប្រទេស សឹង្ហ បុរី ប៉ុន្តែពេលដែល John ទៅដល់ នាង Feifei ពុំបានបង្ហាញខ្លួននោះទេ ប៉ុន្តែ នាងបែរជា លេចមុខ ឡើងអនឡាញ តាមប្រព័ន្ធ WeChat និងណែនាំអោយ John បង់ថ្លៃសេវាកម្ម ជាមុនសិន តាមរយៈ Alipay card មាននៅទូរម៉ាស៊ីន AXS មុននឹងនាងសម្រេចមកជួបមុខលោក ។ " ពិតណាស់ខ្ញុំមិនបាន គិតថា ជាផែនការទុច្ចរិតនោះទេ ខណៈនាងបំភ្លឺថា បង់លុយមុនរបៀបនេះ គឺមានសុវត្ថិភាពជាង ការ អោយលុុយសុទ្ធ តែដឹងអីថា ក្រោយពីខ្ញុំបាទចំណាយលុយដល់ទៅ ១១០ដុល្លារដោយបានប្រើប្រាស់ អ៊ីម៉ែលរបស់នាង ខ្ញុំពុំបានឃើញវត្តមាននាងនៅយប់នោះ នោះទេ ច្រើនជាង ទទួល បានការហៅទូរ ស័ព្ទចូលពីបុរសម្នាក់ អះអាងថា ជាចៅហ្វាយរបស់នាង ដោយ តម្រូវអោយបង់ ប្រាក់បន្ថែម ចំនួន ១០០០ ដុល្លារ បើមិនដូច្នេះទេ ខ្ញុំបាទនឹងប្រឈមនឹងហានិភ័យ ព្រោះពួកគេមានក្រុមឧក្រិដ្ឋជន តាម គាត់ដល់ផ្ទះ ។ ខណៈខ្ញុំគម្រាម ទូរស័ព្ទប្តឹងប៉ូលីស បុរសម្នាក់នោះអះអាង អោយដឹងថា មិនចាំបាច់ ប្តឹងប៉ូលីសនោះទេ ព្រោះគេមានអ្នកធំ នៅពីក្រោយចាំជួយការពារ មិនអោយមានហានិភ័យ ។ខណៈ មានភាពភ័យខ្លាចខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួន ខ្ញុំក៏ព្រមចំណាយ ១១០ ដុល្លារ បន្ថែមទៀត ទៅលើ Alipay card ។

គួរបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍ កើតមានឡើងនៅយប់នោះ Feifei ក៏បាន Block ខ្ញុំបាទនៅលើ WeChat តែម្តង ។ ចុងក្រោយទើបខ្ញុំដឹងថា ខ្ញុំចាញ់បោកបាត់ទៅ ហើយ រហូតលាន់មាត់ ថា ហេតុអ្វី ក៏ខ្ញុំបាទល្ងង់ដល់ថ្នាក់នេះ ។ ខណៈខ្ញុំបាទចែករំលែកសាច់រឿង នៅលើទំព័រ ក្រុមប្រឹក្សាជាតិ ការពារ ឧក្រិដ្ឋកម្មផ្សេងៗនោះ ទីនោះ ក៏មានក្រុមបុរស ២០ នាក់ផ្សេងទៀត ចែករំលែក រឿងហេតុដូចគ្នាដែរ តួយ៉ាង ពួកគេទាំងអស់គ្នា គឺជាជនរងគ្រោះមួយក្រុម ក្នុងចំណោមជនរងគ្រោះទាំង ២៤៩ នាក់ដែល ចាញ់បោកតាមវិធីសាស្រ្តបែបនេះ បើចាប់គិតតាំងពីឆ្នាំមុខ មកដល់ខែមីនា ឆ្នាំ ២០១៥ តួយ៉ាងគ្រាន់ តែអំឡុងខែមុន ១ខែតែប៉ុណ្ណោះជនរងគ្រោះ ១៤១ នាក់ ចាញ់បោកលុយ អស់ដល់ ទៅ ៣០០,០០០ ដុល្លារសហរដ្ឋអាមេរិក ។ ខណៈ Jonh ចាត់ទុករឿងហេតុនេះ ជាមេរៀន លោក បញ្ជាក់ដោយមាន ការតាំងចិត្តថា មិនមាននិន្នាការជួបមុខមនុស្សមិនស្គាល់ទៀតនោះទេ ហើយ ក៏មិនប្រាថ្នាអោយមិត្ត ស្រីរបស់លោក ដឹងរឿងហេតុលើកនេះ ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន