CamNews

Euro 2016៖ ព័រ​ទុយ​ហ្គាល់ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ទម្លាក់ វ៉េល ២-០ ក្នុង​វគ្គ​៤​ក្រុម Video

(លីយ៉ុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រមុនគេហើយក្នុង Euro 2016 នៅ​បារាំង បន្ទាប់​ពី​បំបាក់​វ៉េល ២-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​យប់​មិញ​នេះ​។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Stade des Lumieres ស្ថិតក្នុងទីក្រុង Lyon ព័រទុយហ្គាល់ មិនអាចធ្វើអ្វីវ៉េលបានទេ ត្រឹម​រក្សា​លទ្ធ​ផល​ស្មើ ០-០ ខណៈ​ដែល​ក្រុម​នាគ​សមុទ្រ មានឱកាសជាង តែធ្វើមិនបានសម្រេចក្នុងរយៈពេល ៤៥នាទីវគ្គទី១។

តែយ៉ាងណាក៏ដោយ សម្រាប់ក្រុមដែលឡើងមកដល់វគ្គពាក់កណ្តាល​ ផ្តាច់ព្រ័ត្រទាំងត្រដាបត្រដួស និងមិនដែលឈ្នះនាទីពេញម៉ោង៩០នាទី បាន​បំបែក​កំណត់​ត្រា​ជា​ថ្មី តាម​រយៈ​កីឡាករ​ប្រធាន​ក្រុម Cristiano Ronaldo តែតបញ្ចូលទីគ្រាប់នាំមុខនៅនាទីទី៥០ ដែលជាគ្រាប់ទី៣ របស់គេក្នុង Euro 2016 នេះ មុនពេលមិត្តរួមក្រុម Nani បន្ថែមគ្រាប់ទី២ ត្រឹម៣នាទីបន្ទាប់ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៥៦០០០នាក់។

នេះជាលើកទី២ហើយ សម្រាប់ព័រទុយហ្គាល់ដែលបានឡើងទៅ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ដោយ​មិន​ធ្លាប់​ឈ្នះ​ជើង​ឯក បាន​ត្រឹម​តែ​រង​ជើង​ឯកម្តង កាលពីឆ្នាំ២០០៤ ក្នុងទឹកដីរបស់ខ្លួន ក្រោយចាញ់ក្រិក ១-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ព័រទុយហ្គាល់ ត្រូវរង់ចាំការជួបប្រកួតរវាងក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ប៉ះម្ចាស់ផ្ទះមាន់គកបារាំង ម៉ោង ២រំលងអាធ្រាត្រយប់នេះសិន បញ្ចប់​វគ្គ​ពាក់​ក​ណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង Marseille មុនពេលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅ​ទី​ក្រុង​ប៉ារីស ដោយ​ពុំ​មាន​ទាត់​យក​ចំណាត់​ថ្នាក់​លេខ​៣ ឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង