(ភ្នំពេញ)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់មជ្ឈដ្ឋានមហាជនអ្នកតាមដាន រឿងរ៉ាវក្នុងវិស័យសិល្បៈខ្មែរ ខណៈនៅសុខៗស្រាប់តែធ្លាយដំណឹង នៃការសម្រាលកូនស្រីម្នាក់ ពីសំណាក់តារាចម្រៀងយ៉េៗ អ្នកនាង ម៉ៅ ស៊ីណាត ជាមួយគូស្នេហ៍ថ្មី ដែលទើបផ្តើមឡើងមាន រយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

ប្រភពីរង្វង់អ្នកសិល្បៈជិតដិតជាមួយតារាស្រី អ្នកនាង ម៉ៅ ស៊ីណាត មុននេះបានទម្លាយឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ តារាសម្បូរវោហាស័ព្ទអ្នកនាង ម៉ៅ ស៊ីណាត បានសម្រាលកូនរួចហើយ បន្ទាប់ពីចំណាយពេលពពោះ អស់ជាច្រើនខែមកនេះ។ ខណៈពិធីមង្គលការនៅតែជាភាពអាថ៌កំបាំ លាក់លាមភ្នែកមហាជននៅឡើង។

ទន្ទឹមគ្នានេះដែរ បើតាមការឲ្យដឹងពីតារាសម្តែងប្រុស លោក គន់ រៀមរតនៈ ក៏បានបញ្ជាក់ថា រសៀលនេះចង់ទៅលេងបងស្រី Mao Sinat ( មៅ ស៊ីណាត ) ដែលកំពុងសម្រាកសម្រាលបុត្រនៅពេទ្យសុរិយា បន្ទប់លេខ៣០៧ មានបងប្អូនណាចង់ទៅសួសុខទុកគាត់មួយញុំទេ? ម៉ោង ៥កន្លះ ជួបគ្នានៅទីនោះណា។

ស្របពេលជាមួយគ្នានេះដែរ បើក្រឡេកទៅមើលនៅលើ បណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត ឯនោះវិញ ថ្មីៗនេះ គេក៏ទើបប្រទះឃើញនាង សរសេរបង្ហោះសារបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន នៅពេលដែលនាងត្រូវចូលមន្ទីពេទ្យ ដើម្បីសម្រាលកូនរហូតទទួលបានភាពជោគជ័យ ដោយមិនមានបញ្ហារឿងរ៉ាវអ្វី កើតឡើងមកលើរូបនាង និងកូនផងដែរ ថា ជម្រាបសួរ អ៊ុំ ពូ មីង បងប្អូន អូនអត់ទាន់បានមួយថ្ងៃទេ (Visal Dyvila Visal Sen )៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង