CamNews

បុរស​ម្នាក់​ត្រូវ​បាន​ជាប់​គុក ក្រោយ​ចែក​រំលែក​បច្ចេក​វិទ្យា​បង្កើត​ នុយ​ក្លេអ៊ែ ដោយ​ខុស​ច្បាប់

បុរស​ជនជាតិ​អាមេរិក​ម្នាក់​ ត្រូវ​បាន​ជាប់​គុក​ចំនួន​ ២​ ឆ្នាំ ក្រោយ​ពេល​ដែល​លោក​បាន​ជួយ​ប្រទេស​ចិន​បង្កើត​កម្មវិធី​នុយ​ក្លេអ៊ែ ដោយ​ខុស​ច្បាប់។

បើ​យោង​តាម​ក្រសួង​យុត្តធម៌​អាមេរិក លោក Szuhsiung Ho ហៅ​កាត់​ថា Allen Ho បាន​ជួយ​ជនជាតិ​ចិន​បង្កើត​ថាមពល​នុយ​ក្លេអ៊ែ អស់​រយៈពេល​ជាង​ ២០ ឆ្នាំ​មក​ហើយ។

លោក Allen Ho ត្រូវ​បាន​កាត់​ទោស ពី​ព្រោះ​គាត់​មិន​បាន​ទទួល​ការ​អនុញ្ញាត​ណា​មួយ ដើម្បី​ចែក​រំលែក បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែ​នេះ​ទេ។

គាត់​ត្រូវ​បាន​ផាក​អស់ ២ម៉ឺន​ ដុល្លារ សម្រាប់​ការ​ធ្វើ​ខុស​ច្បាប់​បច្ចេកវិទ្យា​សហរដ្ឋ​អាមេរិក។

លោក Allen Ho បាន​កើត​នៅ​ក្នុង​ទីក្រុង​​តៃវ៉ាន់ ប៉ុន្តែ​បាន​ជាប់​សញ្ជាតិ​អាមេរិក ហើយ​ធ្វើ​ការ​ជា​វិស្វករ​ជាន់​ខ្ពស់​ សម្រាប់​ក្រុមហ៊ុន​ថាម​ពល​នុយ​ក្លេអ៊ែ​ធំបំផុត​របស់​ប្រទេស​ចិន​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ថាមពល​បច្ចេកវិទ្យា​អន្តរជាតិ។

ក្រសួង​យុត្តធម៌​អាមេរិក បាន​និយាយ​ថា លោក Allen Ho បាន​ជំនួយ​ប្រទេស​ចិន​ ដោយ​ការ​រើស​វិស្វករ​ និង​អ្នក​ជំនាញ​ផ្សេងៗទៀត ដើម្បី​ណែនាំ​ទៅ​លើ​វិធី​ដែល​លឿន​ ក្នុង​ការ​រៀប​ចំ សមាសធាតុ​ សម្រាប់​ប្រភេទ​ផ្សេងៗនៃ​ប្រតិកម្ម​នុយ​ក្លេអ៊ែ។

បច្ចេក​វិទ្យា​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​សមាសធាតុ​វិទ្យុ​សកម្ម ដើម្បី​បង្កើត​ថាម​ពល​ ស្ថិត​នៅ​ក្នុង​តារាង​ដែល​គេ​ហាម​ឃាត់ ហើយ​នរណា​ម្នាក់​ដែល​ចង់​ចែក​រំលែក​ពួក​វា ត្រូវ​តែ​ទទួល​ការ​អនុញ្ញាតិ​ ពី​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ជា​មុន​សិន។​

លោក​ស្រី Renae McDermott ភ្នាក់ងារពិសេសទទួលខុសត្រូវលើការស៊ើបអង្កេត បាន​ថ្លែង​ថា៖ «ការលួចបច្ចេកវិទ្យានុយក្លេអ៊ែររបស់យើង ដោយពួកសត្រូវបរទេស គឺជាការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ FBI»។​

លោកស្រីបានបន្ត​ទៀត​ថា៖ «យើងនឹងស៊ើបអង្កេតយ៉ាងមុតមាំ ទៅលើអ្នកដែលលួចបច្ចេកវិទ្យារបស់យើងដើម្បីប្រយោជន៍រដ្ឋាភិបាលបរទេស» ៕

ប្រែសម្រួល ៖ High

ប្រភព ៖ BBC