ព័ត៌មានអន្តរជាតិ ៖ ជោគវាសនា ពិធិការិនី ទូរទស្សន៍ចិន មួយរូបដែលបានស្លាប់បាត់បង់ជីវិតដោយ សារតែរោគមហារីក ក្រោយពីនាងបានបដិសេធ ក្នុងការព្យាបាលរោគ ដោយប្រើឪសថ (Chemothe- rapy) ក៏ព្រោះតែមានគោលបំណង តែមួយគត់ គឺសង្គ្រោះ កូននៅក្នុងផ្ទៃនោះ បាន ញ៉ាំងអោយមាន ផ្ទុះកិច្ចពិភាក្សា អនឡាញ យ៉ាងក្តៅគគុកនៅថ្ងៃសុក្រនេះ ទូទាំងប្រទេសចិន ។

ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ចុះផ្សាយបន្តអោយដឹងថា នាង Qiu Yuanyuanបានស្លាប់បាត់បង់ ជីវិតក្នុងវ័យ ២៦ ឆ្នាំ កាលពីថ្ងៃពុធកន្លងទៅនេះ ពោល ១០០ ថ្ងៃបន្ទាប់ ក្រោយពីនាង កើតកូន សេច ក្តីរាយការណ៍ បញ្ជាក់ថា ក្រុមមនុស្សច្រើនជាង ១០ លាននាក់ បានផ្អើលនាំគ្នា ចុចចូល ទស្សនា និង អានដំណាលរឿងមួយនេះ របស់នាងនៅលើទំព័រ បណ្តាញទំនាក់ទំនងសង្គមចិន Sina Weiboអំឡុង ថ្ងៃសុក្រ ។

ខ្ញុំមិនគិតថា វាជារឿងល្អនោះទេ ក្នុងការបោះបង់ចោលនូវអាយុជីវិតខ្លួនឯង បើ ទោះជាក្តីស្រ ឡាញ់ របស់ម្តាយ មានចំពោះកូន អស្ចារ្យយ៉ាងណា ក៏ដោយចុះ នេះជាសម្តីពលរដ្ឋម្នាក់ បញ្ជេញនូវ មតិខមមិន លើបណ្តាញសង្គម ។ ជាក់ស្តែងណាស់ បើគិតអោយវែងឆ្ងាយ វាមិនជាប្រការ ប្រពៃនោះ ទេ បើសិនណា កូនកើតមកហើយនោះ តែបែរជាគ្មានការយកចិត្តទុកដាក់ និង សេចក្តី ស្រឡាញ់ពី ធម្មជាតិរបស់ម្តាយខ្លួនឯងផ្ទាល់ ។

កាសែតក្នុងស្រុក People's Daily ចុះផ្សាយអោយដឹងថា ជនរងគ្រោះ ជាស្រ្តី ខាង លើ មានចាប់ផ្តើម មានទម្ងន់ចាប់ពីខែ មីនា មកម្ល៉េះ ។ ក៏ប៉ុន្តែ ក្តីសង្ឃឹមរបស់នាង ត្រូវបានបញ្ជប់ ខណៈធ្វើរោគវិនិច្ឆ័យ និងបានរកឃើញថា នាងបានកើតជម្ងឺមហារីកស្បូន ដំណាក់កាលចុងក្រោយ ។

ភ្លាមៗស្រ្តីជាម្តាយ បានសម្រេចចិត្តបញ្ជប់ការព្យាបាល ដើម្បីធានាអោយបានថា កូនក្នុងផ្ទៃមិនមាន ផលប៉ះពាល់ ក៏ប៉ុន្តែ អ្វីដែលជាផលអវិជ្ជមាននោះគឺ ជម្ងឺមហារីក កាន់តែរុករាន ស្រ្តីជាម្តាយរូបនេះ ធ្លាក់ ទៅកាន់សភាពអាក្រក់ជាខ្លាំង ។

ស្របពេលដែលស្ថានភាពរបស់នាង កាន់តែអាក្រក់ជាខ្លាំងនោះ ស្រ្តីជាម្តាយរូបនេះ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យអំឡុងខែ កញ្ញាកន្លងទៅនេះ ក្នុងនោះ នាងបានកើតបានកូនប្រុស ដាក់ឈ្មោះថា Niannian ។ មិនយូរប៉ុន្មាន ស្រ្តីជាម្តាយបានស្លាប់ ស្របពេលដែលក្រុមគ្រួសារ ធ្វើខួបអោយទារកតូច កើតបាន ១០០ ថ្ងៃ ។

មតិខមមិន ពីអ្នកលេងប្រព័ន្ធអនឡាញ ផ្សេងទៀត លើកឡើងអោយដឹងថា ពិតឬ ដែលថា ការព្យា បាលរោគមហារីកដោយ ប្រើឪសថ (chemotherapy) អាចជាសះស្បើយបាន ដូច្នេះ ហើយទើបនាង សម្រេចចិត្តជ្រើសផ្លូវមួយនេះ កើតចេញពីភាពវ័យឆ្លាតរបស់នាង ខណៈ គ្មាន នរណាម្នាក់ អាចជួយ កូននាងបាននោះទេ ក្រៅពីខ្លួនឯង ។ ក្តីស្រឡាញ់របស់ម្តាយចំពោះកូន ពិត ជា អស្ចារ្យខ្លាំង គ្មានអ្វី ប្រៀបប្រដូច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន